ក្រសួងវប្បធម៌ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការសាងសង់ប្រាសាទថ្មីមួយ នៅខេត្តបុរីរាំ ប្រទេសថៃ ដែលគេចោទថាយកលំនៅតាមប្រាសាទអង្គរវត្ត

អត្ថបទដោយ៖
ធី ដា

ក្រសួងវប្បធម៌នៅថ្ងៃទី ៧កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈបណ្ដាញសង្គមជាពិសេសប្រពន្ធ័ហ្វេសប៊ុក ពាក់ពន្ធ័នឹងការសាងសង់ប្រាសាទថ្មមួយនៅខេត្តបុរីរាំ ក្នុងប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃ ក្រសួងមកនេះ ក្រសួងវប្បធម៌ បានទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវប្រមូលព័ត៌មានបន្ថែម។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងប្រមូល ព័ត៌មានជាបឋមមួយចំនួន គឺ៖

ទី១ សំណង់ប្រាសាទនោះជាសំណង់មួយ ក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជាទីប្រតិស្ថាននៃ ព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណារ៉ង ខេត្តបុរីរាំ ប្រទេសថៃ។ សំណង់នោះធ្វើពីថ្មភក់នៅផ្នែកខាងក្រៅ និងចាក់បេតុង បង្កប់ដែកពីខាងក្នុង។

ទី២ តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការកសាងសង់ប្រាសាទនោះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នានឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជានោះឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមាននៅក្នុងតំបន់របស់ខ្លួន។

ទី៣ តំណាងអ្នកសម្របសម្រួល នៃគញម្រោងស្ថាបត្យកម្មប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឲ្យ មន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ក្រសួងនឹងធ្វើការ ហើយតាមដានការងារនឡ ជាបន្តដោយយកចិត្តទុកដាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner