Ronaldo សម្ពោធបើកសណ្ឋាគារមួយទៀត នៅអាមេរិក
អត្ថបទដោយ៖
លន់ សារ៉ាត
ថ្មីនេះ កីឡាករ Cristiano Ronaldo ទើបតែសម្ពោធសណ្ឋាគារថ្មីដែលមានទីតាំងស្ថិតនៅទីក្រុង New York សហរដ្ឋអាមេរិក ដោយគេដឹងថា កន្លងទៅ គេបានបើកសណ្ឋាគារ២មកហើយនៅព័រទុយហ្គាល់ និង ប្រទេសអេស្ប៉ាញ។
Ronaldoបានឲ្យដឹងតាមបណ្តាញសង្គមថា Pestana CR7 គឺជាសណ្ឋាគាររបស់ខ្លួនទីមួយដែលបើកនៅក្រៅតំបន់អឺរ៉ុប។
តម្លៃស្នាក់នៅវិញ គឺ១១៧ផោន ឬ ប្រមាណ១៦០ដុល្លារក្នុងមួយយប់ សម្រាប់សណ្ឋាគារដែលបើកជាផ្លូវការ កាលពីថ្ងៃពុធ ទី៧ កក្កដា (ម៉ោងនៅអាមេរិក)៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ