ជប៉ុនព្រមានថា ភាពតានតឹ​ងរបស់កោះតៃវ៉ាន់បង្កគ្រោះ​ថ្នាក់ដល់​​សន្តិសុខក្នុងតំបន់

សៅ សម្ភស្ស

ក្នុងរបាយការណ៍របស់ក្រសួងការពារជាតិប្រចាំឆ្នាំ​ ត្រូវបានអនុម័ត​កាលពីថ្ងៃ​អង្គារនេះ​ ដោយ​ខុទ្ទកាល័យ លោកនាយករដ្ឋមន្រ្តី លោក​ Yoshihide Suga  រដ្ឋាភិបាលជប៉ុន​បានសម្តែងការ​ព្រួយបារ​ម្ភអំពី​ប្រទេស​ចិន​ និ​ងភាព​តាន​តឹង​របស់​យោធានៅក្នុងតំបន់។

របាយ​ការណ៍នេះ បាន​លម្អិតអំពីការគំរាមកំហែងផ្នែកយោធា ដែលមានឥទ្ធិពលបំផុតរបស់​​ប្រទេសនេះ​ដែលបាន​ធ្វើឱ្យប៉ះពាល់ដល់កោះតៃវ៉ាន់ ដោយ​ផ្ទាល់ជាងពេលណាៗទាំងអស់។

រដ្ឋាភិបាលជប៉ុនបានអោយដឹង​ថា៖ « ការធ្វើឱ្យ​ស្ថានភាពតៃវ៉ាន់ស្ថិរភាព មានសារសំខាន់សម្រាប់សន្តិសុខ​ និងស្ថិរភាព​ជាតិ​របស់សហគមន៍អន្តរជាតិរ​បស់ជប៉ុន​។ យើ​ងត្រូវយកចិត្តទុកដាក់ឱ្យបាន​ដិតដល់​ជាមួយ​នឹង​វិបត្តិ​មួយ ដែល​មិនធ្លាប់មានពីមុនមក»។

ជានិច្ចកាល​ ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់​ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មី​ៗ​នេះ​ ប្រ​ទេសចិនបានបង្កើន​ភាព​តាន​តឹង​លើ​វិស័យ​យោធា និងសេដ្ឋកិច្ច​ទៅ​លើ​កោះ​នេះ។ ​វា​កើត​ឡើង​នៅ​ពេល​ ដែលទីក្រុងប៉េកាំង ក៏បានដាក់សម្ពាធទៅលើហុងកុង និងបង្កើន​វត្តមាន​របស់​ខ្លួន​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូ​ង​ផងដែរ​។

របាយការណ៍​ដដែល​ បានឱ្យ​ដឹងថា៖ «​ តុល្យភាពយោធាទូទៅរវាងចិន និងតៃវ៉ាន់ កំពុងតែលំអៀង​ទៅ​រក​ការ​ពេញ​ចិត្ត​របស់ចិន​ ហើយ​គម្លាតនេះហាក់ដូចជាកំពុងកើន​ឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

ប្រភព៖

Japan warns Taiwan tensions pose ‘regional security risk’

https://www.dw.com/en/japan-warns-taiwan-tensions-pose-regional-security-risk/a-58255990

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner