កម្ពុជា ទទួលបានរូបចម្លាក់បុរាណរបស់ខ្លួន ដែលមានអាយុជាង ១ពាន់ឆ្នាំពីសហរដ្ឋអាមេរិក

យោងតាមក្រសួងវប្បធម៌នៅថ្ងៃទី១៦កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្ដីតុលាការទាក់ទងនឹងរូបចម្លាក់បុរាណមួយដែលគេស្គាល់ថា ព្រះស្កន្ទគង់លើក្ងោក ដែលមានប្រភពពីប្រទេសកម្ពុជា។

ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក សហការជាមួយការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូយ៉ក បានរឹបអូសយករូបចម្លាក់នោះពីម្ចាស់មុន ដែលស្មគ្រ័ចិត្តប្រគល់ជូនដោយបោះបង់សិទ្ធិកាន់កាប់។

វត្ថុបុរាណនឡ ត្រូវក្រសួងវប្បធម៌កម្ពុជាបញ្ជាក់ថា ត្រូវបានយកចេញពីប្រាសាទក្រចាប់ ដែលជាប្រាសាទមួយក្នុងរមណីដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សទី១០នៃគ្រឹះសករាជ។ ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម និងអសន្តិសុខ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner