ម៉ៃ ថៃសាន់ ព្រមានដល់ Spence ឲ្យប្រយ័ត្នល្បឿន ប៉ាគីអៅ ទោះវ័យខុសគ្នា១១ឆ្នាំ

មៃ ថៃសាន់បានព្រមានដល់ Spence Jr ឲ្យប្រយ័ត្នខ្លាំង លើចលនារបស់ ប៉ាគីអៅ សម្រាប់ជំនួប នាខែសីហាខាងមុខ ដោយសារតែល្បឿនលឿននេះហើយបានប្រើលើអ្នកគ្រប់គូប្រកួត បើទោះបីជា បុរសស្បែកខ្មៅជនជាតិអាមេរិករូបនេះមានវ័យតិចជាងដល់ទៅ១១ឆ្នាំ ខណៈ ប៉ាគីអៅអាយុ៤២ឆ្នាំហើយនោះ។

កីឡាករ Spence Jr មិនដែរចាញ់ វ័យ៣១ឆ្នាំនឹងត្រូវជួបប្រកួតជាមួយកំពូលអ្នកប្រដាល់សញ្ជាតិហ្វីលីពីន ម៉ានី ប៉ាគីអៅ នៅសង្វៀន T-Mobile Arena ក្រុងឡាស់ វេហ្គាស រដ្ឋ Nevada សហរដ្ឋអាមេរិក នាថ្ងៃទី២១ សីហា ២០២១។

ទាំងអាយុ កម្ពស់ និងមាឌ ត្រូវបានមើលឃើញថា ប៉ាគីអៅ ចាញ់ប្រៀប។ ប៉ុន្តែ មៃ ថៃសាន់ គេស្គាល់កំពូលអ្នកប្រដាល់ពិភពលោកដ៏ល្បី ស៊េរីមុន បានប្រាប់ ES News ថ្មីៗនេះ ទៀតថា ចលនារបស់បុរសវ័យ៤២ឆ្នាំ អាចជាឧបសគ្គខ្លាំង ដល់អ្នកប្រដាល់មានដើមកំណើតនៅក្រុងញ៉ូវ យ៉ក៕ ប្រភពពី Dailymail

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner