កសិករវៀតណាមលក់តាមអនឡាញ កើនឡើង១៩១ភាគរយ
ក្រុមកសិករវៀតណាមជិត៨ពាន់នាក់បានចាប់ផ្តើមទម្រង់ពាណិជ្ជកម្មអេឡិត្រូនិក ក្នុងពេល៦ខែដំបូងនៃឆ្នាំ២០២១ កើនឡើង១៩១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២០ ខណៈអាជ្ញាធរបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
របាយការណ៍របស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍ចេញផ្សាយនាថ្ងៃទី១៩ កក្កដា ២០២១បានឲ្យដឹងថា ទំហំតម្លៃផលិតផលិតកសិម្មលក់តាមអនឡាញ ក្នុងពេល៦ខែមកនេះ កើនឡើងដល់៩៤៤ពាន់លានដុង ឬ ៤១លានដុល្លារអាមេរិក។
ប្រភពថា វាគឺជាលទ្ធផលនៃការជំរុញរបស់ក្រសួងនិងភាគីពាក់ព័ន្ធ ដល់ការចែកចាយផលិតផលតាមទម្រង់អនឡាញ។ ឆ្នាំនេះ ផ្លែគូលែនបានក្លាយជាផលិតផលកសិកម្មដូង នាំចេញទៅអឺរ៉ុប តាមរយៈទម្រង់ពាណិជ្ជកម្មអេឡិត្រូនិកក្នុងស្រុក៕ ប្រភពពី VNexpress