២៤ម៉ោង! ថៃឆ្លងហក់ដល់ជិត១ម៉ឺន៥ពាន់នាក់ ស្លាប់១១៤នាក់ទៀត ​

ក្រសួងសុខាភិបាលថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ករណីថ្មីចំនួន១៤៥៧៥នាក់ ស្លាប់១១៤នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ ក្រសួងបានប្រកាស នាព្រឹកថ្ងៃទី២៣ កក្កដា នេះទៀតថា ក្នុងចំណោមជាងជិត១ម៉ឺន៥ពាន់ករណីនេះ ក៏មានឆ្លងក្នុងពន្ធនាគារចំនួន១០៧២នាក់ដែរ។

ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ ថៃក៏មានការជាសះស្បើយវិញ ៧៧៧៥នាក់ដែរ ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។

ចាប់តាំងមានដំបូងវីរុសកូវីដ១៩ កាលពីដើមឆ្នាំ២០២០ ថៃមានឆ្លងសរុប៤៦៧៧០៧នាក់ហើយ ជាសះស្បើយជាង៣២ម៉ឺននាក់ រីឯអ្នកស្លាប់កើនដល់ជិត៤ពាន់នាក់ហើយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner