កម្ពុជាចាក់វ៉ាក់សាំងបានជាង៦៤ភាគរយហើយ (Video Inside)
មនុស្សជាង១២ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួន អ្នកទទួលបានការចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៦លាន៤សែន៥ម៉ឺន៤ពាន់៦០១នាក់។ នេះជាតួលេខ ដែលស្មើនឹង៦៤,៥៥% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ក្នុងជំហានដំបូង។
យោងតាមក្រសួង សុខាភិបាល ក្នុងចំណោមអ្នកចាក់ជាង៦លាន៤សែននាក់នោះ អ្នកបានចាក់វ៉ាក់សាំង ដូសទី២រួចមានចំនួន ៤លាន៣សែន៤ពាន់៩៣២នាក់។
រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ការចាក់វ៉ាក់សាំងលើកុមារ វ័យ ជំទង់អាយុពី ១២ដល់១៧ឆ្នាំថែមទៀតដែលមានចំនួនសរុបប្រមាណជិត២លាននាក់ នឹងត្រូវចាប់ផ្តើមនៅដើមខែក្រោយ គឺ ថ្ងៃទី១សីហា ឆ្នាំ២០២១។