ថៃ៖ ស្លាប់ព្រោះកូវីដ១៩ច្រើន ដល់ថ្នាក់បាក់រលំនៃបច្ឆាបូជាសព
ទីភ្នាក់ងារព័ត៌មានថៃ The Narion បានចេញផ្សាយពីរូបភាពការប្រេះបាក់រលំនៃបច្ឆាបូជាសព នៅក្នុងវត្ត Bang Nam Chon កាលពីនៅថ្ងៃសុក្រ ទី២៣ ខែកក្កដាឆ្នាំ២០២១នេះ។
The Nationថា រូបថតនោះបានបង្ហាញពីការប្រេះបែកបច្ឆាបូជាសព ហើយបំពង់ផ្សែងបានបាក់រលំ។ បច្ឆាបូជាសពនេះ ត្រូវបានប្រើប្រាស់អស់រយៈពេល ២៥ ឆ្នាំមកហើយដោយជាមធ្យមបូជាសាកសពចំនួន ៣ ជារៀងរាល់ថ្ងៃ។
ប្រភពបន្តថា ថ្មីៗនេះសាកសពនៃអ្នកជំងឺកូវីដ១៩ បានកើនឡើងជាខ្លាំងនៅក្នុងប្រទេសថៃ ហើយត្រូវបូជាជាប់ជាប្រចាំ នៅកន្លែងបូជាសពនេះ ទើបបណ្តាលឱ្យប្រេះបាក់រលំតែម្តង។ ចៅអធិការវត្ត ថានឹងសាងសង់បច្ឆាបូជាថ្មីចំនួន ២ កន្លែងទៀត។
គួរបញ្ជាក់ថា ថៃមានមនុស្សស្លាប់ព្រោះជំងឺកូវីដ១៩ ប្រចាំថ្ងៃ ចន្លោះពីជិត១០០ដល់ជាង១០០នាក់ មួយរយៈចុងក្រោយនេះ៕