រដ្ឋបាល Biden ផ្តល់ថវិកាសង្គ្រោះបន្ទាន់ចំនួន១០០ លានដុល្លារសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន
សៅ សម្ភស្ស
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃ សុក្រសប្ដាហ៌មុន បានផ្តល់ថវិការហូតដល់ទៅ ១០០ លានដុល្លារពីមូលនិធិបន្ទាន់ ដើម្បីជាថវិការសង្គ្រោះបន្ទាន់សម្រាប់ជនភៀសខ្លួននៅអាហ្វហ្គានីស្ថាន ក្នុងនោះរួមមានទាំង អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេសអាហ្គានីស្ថានផងដែរ។
រដ្ឋាបាលដដែលនេះ ក៏បានផ្តល់ប្រាក់ ២០០ លានដុល្លារលើសេវាកម្ម និងអត្ថបទពីសារពើភ័ណ្ឌរបស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបំពេញនូវតម្រូវការដូចគ្នា។ សហរដ្ឋអាមេរិក កំពុងត្រៀម ជម្លៀសអ្នកដាក់ពាក្យសុំអាហ្វហ្គានីស្ថានរាប់ពាន់នាក់ សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ពិសេស (SIVs) ដែលកំពុងប្រថុយនឹងការសងសឹកពីក្រុមបះបោរតាលីបង់ ពីព្រោះពួកគេបានធ្វើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ការជម្លៀសដំបូង ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅឱ្យឆ្ងាយនៅចុងខែនេះ ពោលគឺទៅបន្ទាយ Fort Lee ដែលជាមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅរដ្ឋ Virginia ដែលពួកគេនឹងរង់ចាំដំណើរការចុងក្រោយនៃការដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេ។
មន្ទីរប៉ង់តាហ្គោន បាននិយាយកាលពីថ្ងៃ ចន្ទ ថា ជនជាតិអាហ្វហ្គានីស្ថានជាង ២៥០០ នាក់ អាចត្រូវបានគេនាំទៅកាន់ទីតាំងនោះដែលមានចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រខាងត្បូងទីក្រុងរីម៉ុន។
រដ្ឋបាលលោក Biden កំពុងពិនិត្យមើលឡើងវិញនូវកន្លែងផ្សេងទៀតនៅ សហរដ្ឋអាមេរិក និងនៅបរទេស ដែលអ្នកដាក់ពាក្យសុំទិដ្ឋិការ SIV និងគ្រួសារ អាចទទួលបានកន្លែងស្នាក់នៅ។ ទិដ្ឋិការ SIVs អាចប្រើបានសម្រាប់ជនជាតិអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាអ្នកបកប្រែ ឬ នៅក្នុងការងារផ្សេងទៀត សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទាប់ពីការលុកលុយដែលដឹកនាំ ដោយសហរដ្ឋអាមេរិកនៅឆ្នាំ ២០០១ ។
ប្រភព៖
Biden Authorizes $100 Million in Emergency Funds for Afghan Refugees