រលកកម្ដៅបណ្តាលអោយរលាយផ្ទាំងទឹកកកហ្គ្រីលែន (មានវីដេអូ)

អន្តរជាតិ៖ ព្រឹត្តិការណ៍រលាយ​ផ្ទាំង​​ទឹកក​ក​ដ៏​ធំ​នៅ​ផ្ទាំង​ទឹក​កក​​ហ្គ្រីនឡែន បានកើត​ឡើង​ក្នុង​កំឡុង​ពេល​រលក​កំដៅ​នៅ​តំបន់​​នេះ​ មាន​សីតុណ្ហភាព​ក្ដៅ​លើ​សពី​ធម្ម​តា​ ១០ អង្សា​ (គិត​​​​តាម​​​បទ​ដ្ឋាន​​តាមរដូវ)​ ​នេះ​បើ​យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ជ​នជា​តិ​ដាណឺ​ម៉ា​ក ​។

ចាប់តាំ​​ងពីថ្ងៃ២៩ ខែកក្កដា ផ្ទាំង​ទឹកក​ក​គ្រប​ដណ្តប់​លើ​ទឹក​ដី​អាកទិក​ដ៏​ធំ​ បាន​រ​លាយប្រហែល៨ពាន់​លានតោន​ក្នុង​មួយ​ថ្ងៃ ដែលជា​អត្រាមធ្យម​ទ្វេដង​ ក្នុង​រដូវ​ក្តៅ​ នេះ​បើ​តាម​គេហទំព័រ​ ផូល្លឺ ផតថល (Polar Portal) ដែល​គ្រប់​គ្រង​ដោ​យ​អ្ន​ក​ស្រាវ​ជ្រា​វ​ជ​នជា​តិដា​ណឺ​ម៉ា​ក ​។ ​វិទ្យាស្ថាន​ឧតុនិយម​ដាណឺម៉ាក​ បាន​រា​យ​ការ​​ណ៍​ថា សីតុ​ណ្ហ​ភា​ព​លើស​ពី​២០អង្សាសេ​មាន​ន័យ​ថា ​ច្រើន​ជាង​ពីរ​ដង​នៃ​សីតុ​ណ្ហ​ភា​ព​រដូ​វ​ក្តៅ​ធម្ម​តា​នៅភា​គ​ខា​ង​ជើង​ហ្គ្រីនឡែនហើយ​ ។ អាកាស​យានដ្ឋាន​ ណឺល្លឺរីត អ៊ីនណាអេត (Nerlerit Inaat) នៅភាខាងឦសាននៃ​ទឹកដី​ប្រទេស​នេះ បាន​សង្កេត​ឃើញ​សីតុណ្ភភាព​កើន​ដល់​២៣.៤អង្សា​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍ សប្តាហ៍មុន ដែល​ជា​កំ​ណ​ត់​ត្រា​ខ្ព​ស់​បំ​ផុ​ត​ ​ចាប់​តាំ​ង​ពី​ពេល​គេ​​ចាប់​ផ្តើមសង្កេត​មក ​។

ជាមួយ​នឹង​រលកកំដៅ​ដែលប៉ះពាល់ដល់តំបន់​​ហ្គ្រីនឡែន​ភាគច្រើន​នៅ​ថ្ងៃនោះ​ គេហទំព័រ​ ផូល្លឺ ផតថល បាន​រាយ​ការ​ណ៍​អំ​ពី​ «ព្រឹត្តិការណ៍រលាយដ៏ធំ» ​មិនធ្លាប់​មាន​ ដែល​ធ្វើ​ឱ្យ​គ្រប​ដណ្តប់​រ​ដ្ឋផ្ល​រីដា​ ធ្វើអោយកម្ពស់​ទឹក​កើន​ខ្ពស់​ជាង​មុន​៥សង់ ទីម៉ែត្រ​ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner