សហរដ្ឋអាម៉េរិកគំរាមបិទការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសណា ដែលជ្រើសរើសយកសេវាជំនាន់ថ្មី 5G របស់ក្រុមហ៊ុនចិន Huawei

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសទាំងឡាយណា ដែលស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហូវៃ របស់ចិន នេះបើតាមឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអាល្លឺម៉ង់លោក រីឆាដ ហ្គ្រេណែល ។

បច្ចុប្បន្នសហរដ្ឋអាម៉េរិកត្រូវបានគេមើលឃើញថា កំពុងបន្តប្រឹងប្រែងដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួន កុំឲ្យស្វាគមន៍ ក្រុមហ៊ុន ហូវៃ របស់ចិន ឲ្យចូលទៅពាក់ព័ន្ធក្នុងការស្ថាបនាបណ្តាញសេវាជំនាន់ថ្មី 5G នៅក្នុងប្រទេសពួកគេ ជាមួយការអះអាងថា វាគឺជាហានិភ័យយ៉ាងធំមួយផ្នែកសន្តិសុខជាតិ ។

ប៉ុន្តែសម្ព័ន្ធមិត្តធំៗរបស់សហរដ្ឋអាម៉េរិកនៅអឺរ៉ុប ដូចជាបារាំង និង អង់គ្លេស បានប្រកាសរួចទៅហើយថា ពួកគេនឹងមិនហាមក្រុមហ៊ុន ហូវៃ ពីការចូលរួមស្ថាបនាបណ្តាញ 5G ឡើយ ប៉ុន្តែនឹងដាក់ការរឹតត្បិតមួយចំនួន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner