រ៉ូបូតដ៏ឆ្លាតវៃថ្មី ”Cassie” ដែលជាស្នាដៃរបស់និសិត្សអាមេរិក បានបញ្ចប់ការសាកល្បងដោយជោគជ័យ (មានវីដេអូ)

អន្តរជាតិ៖ និស្សិតអាមេរិកមកពីសាកលវិទ្យាល័យបច្ចេកទេស Oregon State University បានបង្កើតរ៉ូបូតថ្មីមួយ និងបានដាក់វាឈ្មោះថា កាស៊ី ”Cassie”  ដោយរ៉ូបូតដ៏ឆ្លាតវៃនេះ ទើបនឹងបញ្ចប់ការសាកល្បងជោគជ័យ ក្នុងការរត់នៅលើផ្លូវបានចម្ងាយ៥គីឡូម៉ែត្រ ។

លោក ចូណាថាន ហ៊ូស (Jonathan Hurst) ជាសហស្ថាបនិកក្រុមហ៊ុន Start-up មួយឈ្មោះ Agility Robotics និង ជាសាស្រ្តាចារ្យដឹកនាំក្រុមនិស្សិតផលិតរ៉ូបូតថ្មីនេះនិយាយថា កាស៊ី គឺជារ៉ូបូតដែលស្ដាប់បង្គាប់អ្នកបញ្ជាបានល្អខ្លាំងណាស់ ដោយសាររបៀបនៃការផលិតវាឡើង គឺយកចិត្តទុកដាក់ផ្ចិតផ្ចង់គ្រប់ចំណុចតូចៗទាំងអស់ ចាប់តាំងពី Hardware ដល់ Software ។  រ៉ូបូតនេះប្រើប្រាស់ថាមពលសាកដូចរថយន្តអគ្គិសនីដែរ ដោយពេលសាកមួយពេញ វាមានថាមពល (ថ្ម) ដំណើរការជាង៥៣នាទី ដែលអាចអោយអ្នកបញ្ជាអាចប្រើវាអោយរត់ ឬដើរបានតាមចិត្ត ។​

លោក ចូណាថាន ហ៊ូស រ៉ូបូត បានបញ្ជាក់ទៀតថា កាស៊ី ជាស្នាដៃដំបូងរបស់ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនយើង ហើយថា ចក្ខុវិស័យរបស់យើងធ្វើយ៉ាងណាអោយ កាស៊ី មានសមត្ថភាពពេញលេញអាចធ្វើជារ៉ូបូតដឹកជញ្ជូន (delivery robots) ស្វ័យប្រវត្តិបាន ដើម្បីសម្រួលការងាររបស់មនុស្ស ៕ ប្រភព៖ engadget

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner