លោក ចូ បៃដិន ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងអោយពាក់កណ្តាលនៃការលក់រថយន្តថ្មីគឺជាប្រភេទអគ្គិសនីនៅត្រឹមឆ្នាំ២០៣០

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិងកំពុងកំណត់គោលដៅសម្រាប់ការលក់រថយន្តថ្មីរបស់សហរដ្ឋអាមេរិក ចំនួនពាក់កណ្តាលអោយក្លាយជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ស្របពេលមានការរឹតបន្តឹងស្តង់ដាបំពុលបរិស្ថានសម្រាប់យានយន្ត និងរថយន្តដឹកទំនិញ ដែលនេះជាវិធានការដ៏ធំមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ភពផែនដីរបស់សហរដ្ឋអាមេរិក ។

សេតវិមានបានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នចេញពីយានយន្ត ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលទាមទារអោយ៥០%នៃយានយន្ត និងរថយន្តដឹកទំនិញថ្មីទាំងអស់ដែលបានលក់នៅចុងទសវត្សនេះប្រើប្រាស់ថាមពលអាគុយ ។ ថ្លែងនៅឯសេតវិមានជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតរថយន្តធំៗ និងសហជីព លោក បៃដិន បាននិយាយថាអនាគតនៃឧស្សាហកម្មរថយន្ត គឺ “ អគ្គិសនី ហើយមិនមានការថយក្រោយទេ” ។

សូមបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានដាក់សម្ពាធដល់ក្រុមហ៊ុនផលិតរថយន្ត ដើម្បីគាំទ្រការសន្យាស្ម័គ្រចិត្តយ៉ាងហោចណាស់៤០ភាគរយ នៃការលក់រថយន្តថ្មី ដែលជាអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ ដោយសារវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបំពុលឧស្ម័នផ្ទះកញ្ចក់ ៕ ប្រភព៖ The Gaurdian

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner