អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២

ព្រឹកថ្ងៃអង្គារទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីក្រុមការងារជំនាញ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ មានប្រសាសន៍ថា កិច្ចប្រជុំនេះដើម្បីពិនិត្យសកម្មភាពដែលមិនទាន់អនុវត្តសម្រេចបាន ឬអនុវត្តបានមួយចំនួនក្នុងផែនការសកម្មភាពការងារឆ្នាំ២០២១ក្នុងបរិបទជំងឺកូវីដ១៩ព្រឹត្តិការ២០កុម្ភៈ និងបានជូនឯកឧត្តម អ៉ឹង ឆែ អគ្គាធិការរង ជម្រាបរបាយការណ៍សង្ខេបជូនអង្គប្រជុំ។

ឯកឧត្តម អគ្គាធិការមានមតិដឹកនាំការងារមាន÷
-ត្រូវរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីតាមប្រព័ន្ធតេឡេក្រាមឬZoom ដើម្បីបំពេញតាមផែនការ២០២១ មិនអាចអូសបន្លាយតាមជំងឺកូវីដនោះទេ
-ត្រូវពិនិត្យចុះធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹង ក្នុងតំបន់ខ្លះ តែត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់
-ពន្លឿនការកែសម្រួលពីនីតិវិធីធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹង
-នាយកដ្ឋានដ្ឋានទាំង៦ ត្រូវពិនិត្យចំពោះការលុបចោលសកម្មភាពណាមិនចាំបាច់ក្នុងបរិបទកូវីដ១៩ ដែលមិនប៉ះពាល់ដល់ប្រសិទ្ឋភាពការងាររបស់អគ្គាធិការដ្ឋាន តែត្រូវបញ្ជាក់មូលហេតុច្បាស់លាស់
-ត្រួតពិនិត្យការវាយតម្លៃការអនុវត្តការងារត្រីមាសទី២ មិនបានអនុវត្ត អាចបញ្ចូលត្រីមាសទី៣ ឬទី៤ និងដើម្បីឈានទៅរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២។
-ចំពោះសំណូមពរលើកឡើង ឯកឧត្តមអធិការបានឯកភាពទាំងអស់។

ចុងក្រោយ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណចំពោះឯកឧត្តម អស់លោក ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងវាយតម្លៃកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ទោះក្នុងដំណាក់កាលកូវីដ១៩ក៏ដោយ និងសូមចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា ដោយចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner