ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៣១នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះ១៨នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុងខេត្ត បន្ទាយមានជ័យថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៩៨នាក់ និង៣២នាក់ ដទៃទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ការឆ្លងនៅថ្ងៃនេះបានកើតលើពល រដ្ឋ នៅក្នុងស្រុកថ្មពួក ២៤នាក់, ស្រុកអូរជ្រៅ ៦នាក់, ស្រុកម៉ាឡៃ ៥នាក់, ក្រុងសិរីសោភ័ណ ៣៤នាក់, ស្រុកមង្គល បុរី១១ នាក់, ស្រុកព្រះនេត្រព្រះ៣នាក់, ស្រុកស្វាយចេក ២នាក់, ក្រុងប៉ោយប៉ែត ២៤នាក់, ស្រុកភ្នំស្រុកម្នាក់ និង

ពលរដ្ឋមកពីខេត្តបាត់ដំបង៤នាក់, មកពីខេត្តកំពង់ស្ពឺ ម្នាក់, ខេត្តកំពង់ចាម ម្នាក់, ខេត្តពោធិ៍សាត់៧នាក់, ខេត្ត ឧត្តរមានជ័យ៤នាក់, ខេត្តកំពត ម្នាក់, ខេត្តព្រៃវែង ម្នាក់ និងពលរដ្ឋមកពីរាជធានីភ្នំពេញម្នាក់។ ខេត្តបន្ទាយ មានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយចំនួន ៦២០ នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner