ក្រុមហ៊ុន សាមសុង បើកបង្ហាញរូបភាពកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ជាមួយនឹងការដាក់ឲ្យកម្មង់ទុកមុន និងកាដូដ៏អស្ចារ្យផងដែរ

ភ្នំពេញ៖​​ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញជាសកល (Global Unpacked) ពីក្រុមហ៊ុន សាមសុង ដែលបានធ្វើឱ្យកក្រើក និងអង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក នៅម៉ោង២១៖០០នាទីយប់ថ្ងៃទី១១ ខែសីហារួចមក ឥលូវនេះកំពូលស្មាតហ្វូនអេក្រង់បត់ដែលកំពុងមានភាពទាក់ទាញបំផុតបានបើកបង្ហាញរូបរាងជាផ្លូវការហើយនៅកម្ពុជា ជាមួយនឹងការដាក់អោយកម្មង់ទុកមុន និងកាដូដ៏អស្ចារ្យជាច្រើនផងដែរ ។

កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G   នៅពេលនេះបានអភិវឌ្ឍនៅមុខងារថ្មី និងបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មី និងកាន់តែអស្ចារ្យជាមួយលក្ខណៈពិសេសដូចជាស្មាតហ្វូន Galaxy Z Flip3 5G  ត្រូវបានបង្កើតឡើងជាមួយនឹងក្រង់មុខធំជាងមុន មានពណ៌ស្អាតកាន់តែទាក់ទាញ និង ប្រើសេវា 5G ខណៈដែលស្មាតហ្វូន Galaxy Z Fold3 5G បានអភិវឌ្ឍនូវប៊ិកដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដ៏អស្ចារ្យបំផុត ហើយអ្វីដែលពិសេសបំផុតនោះ ស្មាតហ្វូន Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលផលិតចេញមកពេលនេះ គឺជាស្មាតហ្វូនបត់ដែលមានភាពរឹងមាំធន់បំផុត​ និងមានមុខងារការពារជម្រាបទឹក ។ លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុន សាមសុង តែងតែផ្តល់ភាពភ្ញាក់ផ្អើល និងបទពិសោធន៍អស្ចារ្យថ្មីៗជូនដល់អតិថិជនទាំងអស់នៅទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជានាពេលនេះតែម្តង ដែលយើងអាចនិយាយបានថា គ្រប់ផលិតផលស្មាតហ្វូន និងកំពូលស្មាតហ្វូនថ្មីៗគឺប្រទេសកម្ពុជា តែងតែមានឱកាសទទួលបាននូវការដាក់លក់លើទីផ្សារលឿនជានិច្ច ធ្វើយ៉ាងណាឱ្យអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ បានទទួលនូវកំពូលបទពិសោធន៍ថ្មីៗទាន់សម័យផងដែរ ។

សូមបញ្ជក់ថា ដើម្បីអបអរនូវព្រឹត្តិការណ៍ Unpacked ឬការបង្ហាញខ្លួនជាផ្លូវការរបស់កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ក្រុមហ៊ុនសាមសុងក៏បានដាក់ឱ្យអតិថិជននៅកម្ពុជាទាំងអស់ ធ្វើការកម្ម៉ង់ទុកមុនចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យជាច្រើន ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner