ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការធ្វើកិច្ចព្រមព្រៀង ដូច្នេះសូមកុំពន្យាពេលជាមួយនឹងចម្លើយរាល់ការសុំកិច្ចសហប្រតិបត្តិការ។ ទោះបីជាយ៉ាងណាក៏ដោយវាមានភាពចាំបាច់ ក្នុងការប្រុងប្រយ័ត្នដោយសមហេតុផល។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះពត៌មានលម្អិតទាំងអស់នែកិច្ចសន្យា។ សូមជៀសវាងសកម្មភាពប្រញាប់ប្រញាល ហើយរាល់ពេកធ្វើអ្វីមួយសូមគិតគូរពីទស្សនវិស័យវែងឆ្ងាយ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពច្បាស់លាស់ក្នុងការវិនិច្ឆ័យ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមការងារ។ ភាគច្រើនអ្នកនឹងអាចស្វែងយល់អំពីបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ក្រៅពីនេះ សូមកុំបង្ហាញភាពអស់កម្លាំង ឬការខកចិត្តជាមួយនឹងលទ្ធផលនៃការងារ។ ក្នុងអំឡុងពេលធ្វើការ ស្ថានភាពអាចផ្លាស់ប្តូរកាន់តែប្រសើរឡើង។ ក្នុងពេលនេះប្រសិនបើអ្នកយកពេលខ្លះគិតគូរពីវិធីសាស្រ្តអនុវត្តការងារ និងការទទួលខុសត្រូវលើអាជីវកម្មនោះកាន់តែប្រសើរ។ ប្រសិនបើអ្នកចង់បានលទ្ធផលល្អ ចូរអនុវត្តគោលដៅតាមវិធីសាស្រ្តដែលបានរៀបចំ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលល្អសម្រាប់កម្មករនិយោជិកសម្រាប់រាល់វិជ្ជាជីវៈទាំងអស់។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ផលចំណេញដល់ការលូតលាស់អាជីព។ អ្បកប្រហែលជាអាចអនុវត្តផែការដែលមានមហិច្ចតាបំផុតរបស់អ្នក។ ក្នុងនោះសូមលោកអ្នកកុំបោះបង់ចោលនូវគោលការណ៍ណាមួយឡើយ។ បើទោះបីជាភាពជោគជ័យខ្លះមិនកើតឡើងនៅរវាងពេលព្រឹកក៏ដោយ ចូរផ្តួចផ្តើមគំនិត ហើយកុំបដិសេធភាពណែនាំរបស់អ្នកគ្រប់គ្រង។ ប្រការដែលគួរចងចាំ សូមព្យាយាមធ្វើការងារដែលអ្នករំពឹង ហើយកុំផ្តេកផ្តួលលើមតិរបស់អ្នកដទៃ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមកាងារ និងថ្នាក់លើ។ ភាគច្រើនអ្នកនឹងអាចស្វែងយល់អំពីបញ្ហាជាច្រើនប៉ុន្តែក៏ត្រូវបោះជំហានជាមួយការប្រុងប្រយ័ត្ន និងភាពសប្បុរសជានិច្ច។ ក្រៅពីនេះ សូមលោកអ្នកកុំធ្វើឲ្យជីវិតមានភាពស្មុគ្រស្មាញ។ នៅរវាងពេលព្រឹក ប្រហែលជាអ្នកមិនសូវជាអាចធ្វើកិច្ចការងារបានរលូនប៉ុន្មានទេ ដូច្នេះសូមប្រឹក្សាជាមួយមិត្តរួមការងារ ដើម្បីដំបូន្មាន។ ទោះបីជាយ៉ាងណា សូមរកសិទ្ធក្នុងការសម្រេចចិត្តចុងក្រោយ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរ និងវិនិច្ឆ័យរាល់ការងារធំតូចបានល្អ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងវេលានេះ សូមលោកអ្នកកាត់បន្ថយការទាមទាររបស់អ្នកចំពោះអ្នកដទៃ។ កុំធ្វើឲ្យទំនាក់ទំនងកាន់តែធ្ងន់ធ្ងរជាមួយអ្នកក្រោមបង្គាប់ កុំយាយីដោយការឈ្លោះប្រកែក និងការបញ្ចេញមតិបង្ហាញពីកលល្បិច។ ចូរមានភាពអត់ធ្មត់ក្នុងការទំនាក់ទំនងជាមួយអតិថិជន។ ក្នុងវេលានេះ អ្នកគួរតែបោះជំហានជាមួយនឹងគម្រោងផែនការដែលបានគ្រោងទុកជានិច្ច។ រាល់ការងារដែលមិនច្បាស់លាស់អាចបង្អាក់ភាពរីកចម្រើនរបស់អ្នកនៅកណ្តាលផ្លូវ និងបង្ករឲ្យពិបាកដោះស្រាយនៅពេលក្រោយទៀតផង។ បើទោះបីជាយ៉ាងនេះ សូមកុំមានភាពព្រួយបារម្ភ ចូរបំពេញការងារជាប្រក្រតី និងព្យាយាមជានិច្ច។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចពិភាក្សា ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងឡាយ។ លោកអ្នកនឹងមិនជួយផលលំបាកណាមួយ ដែលនឹងមករំខានភាពចម្រើនលូតលាស់នៃកិច្ចការនោះទេ។ ក្នុងនោះសូមរស់នៅជាមួយភាពពិត និងរឿងរ៉ាវដែលសមហេតុផលទាំងឡាយ។ សូមយកចិត្តទុកដាក់នឹងពត៌មានលម្អិត ពិសេសទាក់ទងនឹងឯកសារ។ កុំបោះបង់ចោលវិធីសាស្រ្តដែលប្រកបដោយភាពច្នៃប្រឌិត ចូរធ្វើតាមដំបូន្មានរបស់មិត្តរួមការងារដែលមានបទពិសោធន៍ នេះនឹងអនុញ្ញាតឲ្យអ្នកចូលទៅជិត ហើយយល់ដឹងពីបញ្ហាបានល្អ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មទាំងឡាយធានាថាអាចនឹងបានសម្រេច ហើយទទួលផលច្រើនជាងការរំពឹងទុក។ លោកអ្នកអាចផ្លាស់ប្តូរការងារ ឬប្រាថា្នកិច្ចការងារទាំងឡាយដែលអ្នកប៉ងប្រាថ្នាបាន។ ចំពោះផលលំបាកមួយចំនួនមិនអាចទាយទុកបានទេ ដូច្នេះសូមរកឳកាសជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់។ ប្រហែលគួរតែព្យាយាមដាក់កាតព្វកិច្ចដែលមិនត្រូវបានបញ្ជាក់នៅក្នុងប្លង់ការងារ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការរក្សាភាពស្ងប់ស្ងាត់ ការគ្រប់គ្រងស្ថានការណ៍បានល្អ។ ផ្ទុយទៅវិញ សូមកុំធ្វើឲ្យខូចទំនាក់ទំនងជាមួយអ្នកដទៃ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកឳកាសដើម្បីធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ។ ក្នុងនោះលោកអ្នកច្រើនតែអាចទទួលបានការយល់ដឹងរាល់បញ្ហាទាំងឡាយ ប៉ុន្តែក៏សូមត្រៀមខ្លួនសម្រាប់ការសម្របទៅតាមស្ថានការណ៍ផងដែរ។ ចំពោះភាពស្មុគ្រស្មាញ និងភាពមិនរីករាយមួយចំនួនមិនទាន់អាចកំណត់បាននោះទេ ប៉ុន្តែអ្នកអាចបន្តធ្វើការងារដូចពីមុន ពីព្រោះវាគ្មានហេតុផលដើម្បីឲ្យប្រុងប្រៀបទុនជាមុន ឬភ័យព្រួយអ្វីនោះទេ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការទទួលខុសត្រូវលើដំណើរការជំនួញ។ ប្រសិនបើអ្នកចង់បានលទ្ធផលកាន់តែប្រសើរ សូមធ្វើតាមគម្រោងផែនការ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចព្រមព្រៀង ដូច្នេះសូមកុំពន្យាពេលក្នុងការធ្វើកិច្ចសហប្រតិបត្តិការណ៍។ ចំពោះកិច្ចការងារប្រហែលជាទំលាក់ទំងន់ខ្លាំងដល់អ្នក ដូច្នេះសូមចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។ ប៉ុន្តែសូមធ្វើការទាក់ទង វែកញែក ពិភាក្សាក្នុងរង្វង់តូចចង្អៀតជាមួយមនុស្សដែលបានជ្រើសរើសប៉ុណ្ណោះ។ ថ្ងៃនេះអ្នកក៏ទទួលបានអំណោយផលនៃភាពស្ងប់ស្ងាត់ និងមហិច្ចតា។សូមព្យាយាមក្នុងការស្វែងរកគោលការណ៍របស់អ្នក និងធ្វើយ៉ាងណាកុំឲ្យខូចទំនាក់ទំនងជាមួយអ្នកដទៃ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរ។ ហើយលោកអ្នកមិនចាំបាច់ត្រូវកែប្រែ ឬរៀបចំឡើងវិញនូវគម្រោងអនុវត្តដែលបានរៀបចំរួចរាល់ហើយនោះទេ។ ភាគច្រើនភាពរស់រាយរាក់ទាក់ និងទឹកចិត្តល្អប្រសើររបស់អ្នកនឹងទទួលបានការកោតសរសើរ។ ក្នុងនោះសូមចងចាំថា កុំធ្វើកិច្ចការណាដែលអ្នកមិនសូវប្រាកដ ឬមិនមែនជាចំណូលចិត្តរបស់អ្នក។ ភាពឆ្លាតវៃដែលអ្នកទទួលបានក្នុងថ្ងៃនេះមានអំណោយផលដល់ការងារ ប៉ុន្តែចំពោះការងារដែលមិនសក្តិសមនឹងអ្នក ក៏នៅតែអាចជួបបញ្ហាបានយ៉ាងងាយស្រួល។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកធ្វើសកម្មភាពដោយភាពក្លាហាន និងដាច់ខាត ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ សូមលៃលករកការងារណាដែលមានភាពរស់រវើកទាក់ទងនឹងគំនិតច្នៃប្រឌិត និងផលិតភាព។ ថ្ងៃនេះលោកអ្នកមានភាពវៃឆ្លាតខ្ពស់ និងច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃហេតុការណ៍ណាស់ ដូច្នេះរាល់បញ្ហាគឺអាចបញ្ជៀស ឬដោះស្រាយបាន។ ក្នុងនោះកុំបោះបង់ការខិតខំប្រឹងប្រែងបើទោះបីជាក្នុងកាលទេសខ្លះអ្នកមើលមិនឃើញភាពជោគជ័យក៏ដោយ។ មហិច្ចតាការងាររបស់អ្នកនៅតែអាចដាក់ចេញ ហើយរំពឹងថាទទួលបានផលយ៉ាងប្រសើរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពបំពេញការងារ និងអាជីវកម្មទាំងឡាយបានដោយជោគជ័យ។ មនុស្សជាច្រើនដែលនៅក្បែរអ្នកសុទ្ធតែមានទឹកចិត្តល្អប្រសើរ និងអាចជួយទំនុកបម្រុងលោកអ្នកបាន។ ចំពោះការងារ សូមព្យាយាមបន្ថែមគំនិតច្នៃប្រឌិត ហើយប្រសិនបើអ្នកប្រាថា្ន ក៏នឹងអាចស្វែងរកប្រភពនៃការបំផុសគំនិត សូម្បីតែក្នុងកិច្ចការងារ ឬការធ្វើរបាយការណ៍ធម្មតាក្តី។ អ្វីដែលគួរប្រុងប្រយ័ត្ន គឺពាក្យសំដី និងអាកប្បកិរិយាឆ្គាំឆ្គង អ្វីៗទាំងអស់សូមឈរនៅលើហេតុផល ពត៌មានច្បាស់ការ ហើយបោះបង់ចោលគំនិតសង្ស័យ។
ចំណាំៈ
ឆ្នាំទាំង៤ ជូត ខាល ម្សាញ់ កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង តំណែងការងារ ប្រាក់កាក់ និងភាពរីករាយទាំងឡាយនឹងកើតឡើងចំពោះលោកអ្នក។ សូមកុំភ័យខ្លាចក្នុងការសុបិន្ត អ្វីៗលោកអ្នកអាចធ្វើបានទាំងអស់។