អប្សរាព្រឹកនេះ ១៩ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L0      រាជរដ្ឋាភិបាលកម្ពុជា ផ្អាកជ្រើសរើសមន្រ្តីរាជការ និងកងកម្លាំងប្រដាប់ អាវុធ ក្រប ខណ្ឌថ្មី សម្រាប់ឆ្នាំ២០២២ លើកលែងក្រសួងសុខាភិបាល ៕…ឃ្លីប…

L0A      សម្ដេចតេជោ ហ៊ុន សែន៖ ពាក្យថាទិញមៀនពីកសិករ គឺទិញពីកសិករក្រីក្រដែលដាំដោយផ្ទាល់ រីឯចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង ៕…អានផ្ទាល់…

D8    ក្រុមហ៊ុនមួយប្រកាសជួយទិញផ្លែមៀនប៉ៃលិន ដែលជួបប្រទះបញ្ហានាំចេញ រួមចំណែកលើកស្ទួយ ផល្លានុផលជាមួយរាជរដ្ឋាភិបាល ៕…អានផ្ទាល់ (Page)

V8    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ដោយប្រទេសជប៉ុន ហៅកាត់ថា JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម តាមប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។…ឃ្លីប…

L1    សម្ដេចពិជ័យសេនា ទៀ បាញ់ ជម្រុញឱ្យប្រជាពលរដ្ឋ បន្តរក្សាភាព ប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីចម្លង ជំងឺកូវីដ-១៩ ប្រភេទ ដែលតា នៅតែមាននៅឡើយ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង ស្រ៊ាង ដាលិន កន្និកា)

BH2  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបសំណេះសំណាល ជាមួយបេក្ខជនជ័យលាភី អាហារូបករណ៍ JDS ឆ្នាំ២០២០ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក សួង ពិសិទ្ធ + កាត់ត បញ្ជូលសម្លេង លោក ប៊ុន ហុក)

SB1  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជំនួយសង្គ្រោះបន្ទាន់ ជាស្បៀងពីសប្បុរសជន សម្រាប់ជួយដល់ពលករចំណាកស្រុក វិលត្រលប់មកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋាន នៃខេត្តស្វាយរៀង ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ថេត វិចិត្រ + កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា)

V5    ក្រសួងប្រៃសណីយ៍ប្រកាសពីការបើកទូលាយនៃការទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩៕…អានផ្ទាល់

V6    ក្រសួងប្រៃសណីយ៍បើក កិច្ចប្រជុំស្តីពី “បញ្ហាប្រឈម និងឱកាសក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា”៕…អានផ្ទាល់

V7    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតិអោយ ឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម៕…អានផ្ទាល់

D9    ក្រសួងបរិស្ថាន បង្ហាញពីកម្រិតនៃកម្មរស្មី UV ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ៕…អានផ្ទាល់ (Page)

V9    តាសិទ្ធិមនុស្សចិត្តគ្មានមេត្តា៖ ប្រែពីយន្តហោះទម្លាក់គ្រាប់បែក មកជាយន្តហោះទម្លាក់មនុស្ស៕…ឃ្លីប…

វគ្គទី២៖សុវត្ថិភាពសង្គម

D7  ក្រសួងធម្មការ ណែនាំឲ្យគ្រប់វត្តអារាម និងព្រះវិហារគ្រប់សាសនា បន្លឺសំឡេងស្គរ ជួងកងរំពង នៅម៉ោង៦ល្ងាចថ្ងៃទី២០ ខែសីហា ដើម្បីដាស់ស្មារតីពលរដ្ឋឲ្យប្រុងប្រយ័ត្នពីជំងឺកូវីដ ៕…អានផ្ទាល់ (Page)

D3  រដ្ឋមន្ត្រីក្រសួងកសិកម្ម ច្រានចោលការចោទរបស់ក្រុមហ៊ុនចំនួនបួន    រឿងនាំជ្រូកចូលមកកម្ពុជា ដោយបញ្ជាក់ថា ជាល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ  ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ ៕…លោកស្រី ស៊ឹម ដាវី…ឃ្លីប…

L2    តុលាការ សម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារ ២ឆ្នាំ និងបក្ខពួក២នាក់ ម្នាក់ ២០ខែ និងសងសំណង ទៅគណៈកម្មការព្រំដែន ៤០០លានរៀល ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង ស្រ៊ាង ដាលិន កន្និកា)

SB2  ដំណើរការចាក់វ៉ាក់សាំង អាស្ដ្រាហ្សេនីកា ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅរាជធានីភ្នំពេញ កំពុងដំណើរការ ដោយមមាញឹក នាថ្ងៃដំបូង ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ថេត វិចិត្រ + កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា)

ខេត្តព្រះសីហនុ

D5  រដ្ឋបាលខេត្តព្រះសីហនុ បន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នំា២០២១ ៕…អានផ្ទាល់ (Page)

ខេត្តបន្ទាយមានជ័យ

D10  ផ្ទុះមេរោគកូវីដ១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ អ្នកបន្សាបសារធាតុញៀន៦០១នាក់ បានឆ្លង៕…លោក ឃិន គន្ធា…ឃ្លីប…

សៀមរាប

C11  ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីខេត្តសៀមរាប សូមបកស្រាយនូវសំនួរដែរក្រុមហ៊ុនវីរ:ប៊ុនថាំ ចោទសួរ ជារឿងមិនពិត៕…អានផ្ទាល់

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តស្វាយរៀង

BH8  ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ចាត់ទុកក្រុមគ្រូពេទ្យ កងទ័ពអាវស បានចូលរួមយ៉ាងសកម្ម ជាមួយ ទឹកចិត្តដ៏អង់អាច ដើម្បីសង្គ្រោះជីវិត ប្រជាពលរដ្ឋកម្ពុជា ពីជំងឺកូវីដ-១៩ ៕   …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

ខេត្តបាត់ដំបង

D2  អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីវឌ្ឍនភាពទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងស្រុកឯកភ្នំ ដែលសាងសង់បានប្រមាណ៩០% គ្រោងនិងបញ្ចប់ នៅចុងឆ្នាំ២០២១នេះ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

ខេត្តឧត្តរមានជ័យ 

D1  ខេត្តឧត្តរមានជ័យ  បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់កុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ៕…អានផ្ទាល់ (ដោយ៖នាតចាន់ ណា)

D4  ប្រជាពលរដ្ឋជាង៣ម៉ឺននាក់ នៅស្រុកថ្មពួក ទទួលបានចាក់វ៉ាក់សាំងបង្ការកូវីត១៩  ខណៈពលករខ្មែររត់ចេញ ពីប្រទេសថៃ  ដែលកំពុងរាលដាលឆ្លងមេរោគ Delta ហើយបានឆ្លងចូលមកស្រុកកំណើត      វិញ។…លោកគៀន  ច័ន្ទហ៊ីន …ឃ្លីប…

ខេត្តកំពង់ស្ពឺ

C3  – អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខគ្រួសារកម្មករ កម្មការិនី ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ ៕ …អានផ្ទាល់… (ដោយ៖ម៉ុន សំអាន)សល់

ខេត្តបន្ទាយមានជ័យ

C6   អភិបាល អភិបារងស្រុកទំាងបី នៃខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែង ៕ …ឃ្លីប… (អត្ថបទ រូបភាព បញ្ជូលសម្លេង លោក ឃិន គន្ធា + កាត់ត លោក ជា សេឌី)សល់

ខេត្តព្រះវិហារ

C4   វត្តចំនួន១១ នៅទូទាំងស្រុកជ័យសែន ត្រូវបានឯកឧត្តម កង សៅគុណ ដឹកនាំក្រុមការងារដង្ហែរយក ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ៕ …ឃ្លីប… (អត្ថបទ រូបភាព បញ្ជូលសម្លេង លោក ឈឿន ចាន់ + កាត់ត លោក ជា សេឌី)សល់

BT1  កាកបាទក្រហមកម្ពុជា ប្រគល់លិខិត បញ្ជាក់ពីការផ្តល់ថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហម មីយ៉ាន់ម៉ា តាមរយៈស្ថានទូតមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

———–កិច្ចសំភាសន៍…

ទំ3     នាយកដ្ឋានផ្សព្វផ្សាយច្បាប់ នៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំនូវកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ នៅវគ្គបញ្ចប់នេះ លោកជំទាវ កែវ កេសី អគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា នឹងលើកយកករណីដាក់ពាក្យបណ្តឹង ប្រសិនបើបុគ្គលណា មានកើតករណីអំពើហិង្សាក្នុងគ្រួសារ ក្នុងវគ្គនេះ គាត់ថែមទាំងប្រាប់លោកអ្នកអំពីទោសទណ្ឌរបស់ជនដែលប្រព្រឹត្ត ថាកម្រិតណា ក្រោយពីទស្សនា និងណ្តាប់ហើយ សង្ឃឹមថា ពលរដ្ឋទាំងអស់ នឹងបានយល់ជ្រាបច្បាស់ និងចូលរួមកុំឲ្យមានអំពើហិង្សាណាមួយកើតឡើងទាំងក្នុងគ្រួសារ និងសង្គមជាតិ។ …កញ្ញា ឃុន ស្រីណុច មានកិច្ចសំភាសន៍ផ្ទាល់ ជាមួយលោកជំទាវ៕…ឃ្លីប…(7:54)

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner