ឃាត់មនុស្ស១ពាន់ ៨៦៧នាក់ និងបញ្ជូនទៅតុលាការ ១ម្នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

មនុស្សបំពាននឹងវិធានការរដ្ឋបាលចំនួន១ពាន់៨៦៧ នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងនោះម្នាក់បានបញ្ជួនទៅតុលាការ។

មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោក ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងថានៅថ្ងៃពុធនេះថា ក្រៅពីការឃាត់ខ្លួននិងបញ្ជួនទៅតុលាការ, សមត្ថកិច្ច នៅបានឃាត់យានយន្តចំនួន ៩៨៧ គ្រឿង និងផាកពិន័យជា ប្រាក់បានចំនួន ១៧លាន ៥សែនរៀល ក្នុងការ អនុវត្តវិធានការច្បាប់ចំនួន៨៩៣ ករណី។

បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner