គ្រឿងបរិក្ខាពេទ្យសន្យាប្រគល់ប្រទេសមីយ៉ាន់ម៉ា ត្រៀមដឹកជញ្ជូនថ្ងៃព្រហស្បតិ៍ (Video Inside)

គ្រឿងបរិក្ខាពេទ្យដែលសន្យាប្រគល់ដល់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវដឹកជញ្ជូនទៅកាន់ព្រលានយន្តហោះក្នុង ប្រទេសមីយ៉ាន់ម៉ានៅវេលាថ្ងៃព្រហស្បតិ៍ទី១៩សីហាស្អែកនេះហើយ។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់ អំណោយម៉ាស់ចំនួន ៣លានម៉ាស់, ឧបករណ៍តេស្ដរហ័សចំនួន៥០ម៉ឺនគ្រឿង, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២ពាន់ឈុត, ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយ ដកដង្ហើមចំនួន២០ គ្រឿង, ម៉ាស៊ីនតាម ដានសញ្ញាជីវិតចំនួន ២០គ្រឿងដល់ប្រទេសមីយ៉ាន់ម៉ាដែលរងនឹងវិបត្តិឆ្លងកូវីដ១៩ធ្ងន់ធ្ងរ ជាងប្រទេសកម្ពុជា។ ក្រៅពីការសន្យាផ្តល់បរិក្ខាពេទ្យ, រាជរដ្ឋាភិបាលកម្ពុជានៅបានផ្តល់ជំនួយថវិកាឧបត្ថម្ភ ២០ម៉ឺនដុល្លារអាមេរិក ថែមទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងប្រទេសមីយ៉ាន់ម៉ា ។

ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ការឆ្លងមានចំនួន៣ពាន់៣០៦ករណីនិងការស្លាប់ មានចំនួន១៧៨នាក់ ដែលនាំឲ្យការ ឆ្លងកូវីដ១៩ មានសរុប ៣៦ម៉ឺន២៩១ករណី និងមានមនុស្សសា្លប់ចំនួន ១ម៉ឺន៣ពាន់៦២៣នាក់។ គ្រឿងបរិក្ខាពេទ្យនិងថវិកាជួយប្រទេសមីយ៉ាន់ម៉ាប្រឆាំងកូវីដ១៩នាពេលនេះ គឺជា ជំនួយជាលើកទី២ហើយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រទេសមីយ៉ាន់ម៉ានោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner