កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា១០ម៉ឺនដុល្លារជួយកាកបាទក្រហមប្រទេសមីយ៉ាន់ម៉ា (Video Inside)

កាកបាទក្រហមកម្ពុជាបានផ្តល់ថវិកា១០ម៉ឺនដុល្លារជូនកាកបាទក្រហមមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ថវិកាកាកបាទក្រហមកម្ពុជា ត្រូវបានបញ្ជាក់នូវការការផ្តល់ថ្ងៃនេះតាមរយៈជំនួបសវនាការមួយរវាងអគ្គលេខាធិ ការកាកបាទ ក្រហមកម្ពុជាលោកស្រី ពុំ ចន្ទីនី ជាមួយនឹងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជាលោកធិត លីន អូញ។ លោកស្រីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្លែងចូលរួមសម្តែងក្តីព្រួយបារម្ភជាមួយនឹងប្រជាជនមី យ៉ាន់ម៉ាដែលកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងពេលនេះ។ ឯកអគ្គរដ្ឋទូត មីយ៉ាន់ ម៉ា បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជានិងចាត់ទុកថវិកាកាកបាទក្រហមកម្ពុជាគឺជាការបង្ហាញ ចំណងមិត្តភាព, សាមគ្គីភាព, ក្តីស្រឡាញ់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។

កាកបាទក្រហមកម្ពុជា ក្នុងរយៈពេល២ខែចុងក្រោយ ត្រូវគេឃើញបានផ្តល់ថវិកាជួយទៅប្រទេសចំនួន៣ ហើយ, ក្នុងនោះកាលពីថ្ងៃទី៩កក្កដាបានផ្តល់ថវិកា៥ម៉ឺនដុល្លារជូនកាកបាទក្រហមនេប៉ាល់ និងនៅថ្ងៃទី១៩ កក្កដា បានផ្តល់ថវិកា១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner