ក្រសួងធម្មការណែនាំការទូងស្គរ និងវាយជួង តាមវត្តនាល្ងាចថ្ងៃទី ២០សីហា (Video Inside)

គ្រប់វត្តនៅទូទាំងប្រទេសកម្ពុជាត្រូវបានក្រសួងធម្មការណែនាំនូវការទូងស្គរនិងវាយជួងកងរំពង នាល្ងាចថ្ងៃទី ២០សីហាឆ្នាំ២០២១។

យោងតាមក្រសួងធម្មការនិងសាសនា ការទូងស្គរនិងវាយជួងកងរំពង នាល្ងាចថ្ងៃទី ២០សីហាគឺដើម្បីបួងសួងឲ្យពិភពលោក រួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស។ កម្ពុជាចាប់ តាំងពីឆ្នាំ២០១៧នោះមក, គណៈកម្មាការធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សតែងសហការជាមួយក្រសួង ធម្មការនិងជាមួយមេដឹកនាំសាសនាធំៗ ក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរ មនុស្សក្នុងគោលបំណងបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនពិភពលោកទទួលបានសេចក្ដីសុខ, ជៀស ផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប។

សម្រាប់កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនៅថ្ងៃទី២០កញ្ញាឆ្នាំ២០២១នេះ, ក្រសួងធម្មការនិងសាស នាបញ្ជាក់ថាគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នឹងផ្ដល់កិត្តិយស អានសុន្ទកថាបើកកម្មវិធីក្រោមប្រធាន បទ “សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស” ដែលនឹងចាក់ផ្សាយតាមស្ថានីយ៍ ទូរទស្សន៍រដ្ឋនិងឯកជននិងតាមបណ្តាញព័ត៌មានក្នុងសង្គមទាំងអស់ផងដែរ។  ក្រសួងបានបន្តទៀតថា ដើម្បី ញ៉ាំងឲ្យកម្មវិធីនោះ បានជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជនទាំងក្នុងនិងក្រៅប្រទេស ក្រសួងធម្មការ បានណែ នាំឲ្យ គ្រប់ វត្តអារាម និងព្រះវិហារនៃគ្រប់សាសនា ត្រូវបន្លឺសម្លេងស្គរ ជួងកងរំពង នៅវេលាម៉ោង៦ល្ងាចថ្ងៃ ទី ២០សីហា ឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner