ផ្លែមៀន ២១តោន ចែកជូនក្រុមគ្រូពេទ្យ និងអ្នកឆ្លងកូវីដ១៩ (Video Inside)

ផ្លែមៀន២១តោនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទិញពីម្ចាស់ចំការដែលមិនអាចលក់ចេញ ទៅកាន់ប្រទេសថៃបានដោយសារតែវិបត្តិកូវីដ១៩បណ្តាលឲ្យបិទព្រំដែននោះ នឹងត្រូវចែកចាយដល់ក្រុមគ្រូ ពេទ្យនិងអ្នកជម្ងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

ផ្លែមៀន២១តោនក្នុង ចំណោម៥ម៉ឺនតោនដែលនឹងត្រូវទិញពីម្ចាស់ចំការទាំងឡាយពីខេត្តប៉ៃលិននោះ នឹងត្រូវចែកចាយដល់ក្រុម គ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ TYDAនិងអ្នកជំងឺចំនួន ៦តោន, មន្ទីរពេទ្យរុស្ស៉ីទាំងគ្រូពេទ្យ និងអ្នកជំងឺចំនួន ៥តោន, មន្ទីរពេទ្យជ័យជំនះចំនួន ៥តោន និងមណ្ឌលព្យាបាលនៅស្តាតអូឡាំពិកចំនួន៥តោន។

ប្រទេសថៃបាន បិទការចេញចូលព្រំដែនក្នុងស្ថានភាពដែលកំពុងមានការឆ្លងរាតត្បាតខ្លាំងនៃជម្ងឺកូវីដ១៩ ដែលការបិទនោះ ហើយបាននាំឲ្យផ្លែមៀនប៉ៃលិននៅខេត្តភាគខាងលិចប្រទេសកម្ពុជា ប្រមាណជាង៥ម៉ឺនតោន បានជួបប្រ ទះនឹងកង្វះទីផ្សារនាំចេញ, ប៉ុន្តែដើម្បីការជួយដល់ម្ចាស់ចំការទាំងឡាយនោះ សម្តេចនាយករដ្ឋមន្ត្រីនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានធានាទិញនូវផ្លែមៀននោះទាំងអស់ដើម្បីការផ្តល់ចែកជួនក្រុមគ្រូពេទ្យ, អ្នកជម្ងឺកូវីដ១៩ និងកម្លាំងកងទ័ពជួរមុខនោះជាដើម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner