ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៨៩នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានប្រកាសនៅថ្ងៃនេះជុំវិញការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់៦៨៩ នាក់ ដែលជាតួលេខឆ្លងកាន់តែខ្ពស់ក្នុងខេត្តដែលជាប់នឹងព្រំដែនថៃមួយនេះ។ ការឆ្លងនៅក្នុងខេត្តបន្ទាយមានជ័យ នេះត្រូវគេឃើញថាមានតួលេខខ្ពស់ជាងម្សិលមិញដល់ទៅចំនួន៣០២នាក់។  

យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីនៅក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨២នាក់, ឆ្លងលើពលករដែល ទើបត្រលប់មកពីប្រទេសថៃចំនួន ១០៦នាក់ និងឆ្លងលើមនុស្សនៅក្នុងមណ្ឌលកែប្រែគ្រឿងញៀនឈ្មោះ «ជីវិត ថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ» មានចំនួន ៥០១នាក់ ។

ការឆ្លងនៅថ្ងៃនេះបានកើតឡើងលើពលរដ្ឋនៃស្រុកព្រះ នេត្រព្រះ, ស្រុកមង្គលបុរី, ស្រុកស្វាយចេក ស្រុកថ្មពួក ក្រុងសិរីសោភណ័ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុក ភ្នំស្រុក និងពលរដ្ឋមកពីខេត្តផ្សេងរួមមានខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តឧត្តមានជ័យ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយឡើងវិញចំនួន ១៩៤នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner