ខេត្តកំពង់ចាម ឆ្លងថ្មី២៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតូលេខឆ្លងកើន៨នាក់និងការស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាល ខេត្តការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកងមាស៤នាក់, ស្រុកចំការលើ៤នាក់, ស្រុកព្រៃឈរ២នាក់, ស្រុកស្ទឹងត្រង់២នាក់, ស្រុកស្រីសន្ធរ២នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងមកពីខេត្តកំពង់ធំ ម្នាក់។

ចំណែកអ្នកស្លាប់ជាបុរសអាយុ ៦៧ឆ្នាំ នៃស្រុកចំការលើ។ ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មាន ករណីឆ្លងសរុបចំនួន៤ពាន់៦៨២ករណី ក្នុងនោះករណីឆ្លងដោយវីរុសបំប្លែងថ្មីDeltaចំនួន១៦ករណី, ព្យាបាលជា សះស្បើយចំនួន៣ពាន់៩៨០នាក់ និងមានអ្នកស្លាប់ចំនួន១១២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner