ខេត្តព្រៃវែង ឆ្លងថ្មី៦៤នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៤នាក់និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ នេះជាតួលេខឆ្លងកើនខ្ពស់៣៤នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៤នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកំចាយ មារ៦នាក់, ស្រុកពោធិ៍រៀង៦នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកមេសាង៥នាក់, ស្រុកពារាំង៥នាក់, ស្រុក ពាមរក៍៥នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់ និងមកពីខេត្តកណ្តាលម្នាក់។

ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន២នាក់ជាបុរសអាយុ៧០ឆ្នាំនិងបុរសអាយុ៥២ឆ្នាំនៃស្រុកកំពង់ត្របែក, ចំណែក២នាក់ទៀតជាស្ត្រីអាយុ៦៣ឆ្នាំនៅស្រុកពារាំងនិងអាយុ៥៧ឆ្នាំនៅស្រុកពាមរក៍។ ខេត្តព្រៃវែងមានអ្នក ឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៣៣៩នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦០៦នាក់ និងចំនួនមនុស្ស ស្លាប់ បានកើនដល់១០០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner