ខេត្តស្វាយរៀង ឆ្លងថ្មី១៨នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៨នាក់ និងស្លាប់ម្នាក់ក្នុងសេចក្តីរាយការណ៍២ជាបន្ត បន្ទាប់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតូលេខឆ្លងកើនឡើង២នាក់និងកើនចំនួនស្លាប់ម្នាក់ផងដែរ បើ ប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង១៨នាក់ជាបន្តបន្ទាប់នោះ រួមមានកម្មកររោង ចក្រ៧នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ចំនួន ៩នាក់, ឆ្លងលើពលករមកពីប្រទេសវៀតណាមម្នាក់ និងពល ករមកពីប្រទេសថៃម្នាក់។

ចំណែកអ្នកស្លាប់គឺ ជាបុរស អាយុ៦៩ឆ្នាំ នៅស្រុករមាសហែក។ ខេត្តស្វាយរៀង មាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤០១នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់១៦នាក់ និងចំនួនមនុស្ស ស្លាប់កើនដល់១២៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner