ខេត្តកំពង់ធំ ឆ្លងថ្មី៣៥នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ១៤នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បាន កើតឡើងលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ១៦នាក់ ស្រុកបារាយណ៍ ៣នាក់, ស្រុកតាំងគោក ១២នាក់, ស្រុក ស្ទោង៣នាក់ និងស្រុកកំពង់ស្វាយម្នាក់ ។

ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ ចំនួន ២ពាន់ ៩៥២នាក់ អ្នកជាសះស្បើយមានចំនួន ១ពាន់ ៩១៤នាក់ និងមានអ្នកស្លាប់ ៨៩នាក់ ជា ដដែល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner