ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៨នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៨នាក់ ថែមទៀតនៅក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣៣នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្ត ឧត្តរមានជ័យនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៩នាក់, ឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក ម្នាក់ និងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៤៨នាក់ ។  ការឆ្លងនៅក្នុងសហគមន៍នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោង៦នាក់, ស្រុកត្រពាំងប្រាសាទម្នាក់ និងស្រុកអន្លង់វែង ២នាក់ ។

ខេត្តឧត្តរមានជ័យបច្ចប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥ពាន់ ៨៤៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ពាន់ ៣៦៩នាក់ និងមានអ្នកស្លាប់១០នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner