លោក រ៉ុង ឈុន ជាប់ពន្ធនាគារ២ឆ្នាំពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» (Video Inside)

តុលាការបានប្រកាសសាលក្រមថ្ងៃទី១៨សីហានេះ កាត់ទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ។ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីចុងខែ កក្កដាឆ្នាំ២០២០ បន្ទាប់ពីបានថ្លែងការណ៍ញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ។

លោករ៉ុងឈុន បាននិយាយចោទនាពេលនោះថា ការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តត្បូងឃ្មុំ បានផ្តល់ប្រយោជន៍ ដល់ភាគីវៀតណាមនិងបានរំកិលចូលក្នុងទឹកដីកម្ពុជា៥០០ម៉ែត្រ ដែលការចោទប្រកាន់នោះ បានធ្វើឲ្យគណៈ

កម្មាធិការកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាលបានចេញសេចក្តីតវ៉ាប្រឆាំងជំទាស់និងទាមទារស្វែងរកយុត្តិធម៌។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល នៅថ្ងៃពុធនេះ បានប្រកាស សាលក្រមផ្តន្ទាទសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខ

សង្គម» និងបង្គាប់ការសងជម្ងឺចិត្តទៅគណៈកម្មាធិការព្រំដែនកម្ពុជាដែលជាដើមបណ្តឹងចំនួន៤០០លានរៀល។ នៅក្នុងការប្រកាសសាលក្រមកាត់ទោសថ្ងៃពុធនេះទៀតផងដែរ មនុស្ស២នាក់ទៀតដែលជាបក្ខពួកឈ្មោះ តុល និមល និង ស កណិកា ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ខែផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner