ពហុកីឡដ្ឋានជាតិមរតកតេជោ បញ្ចប់ការស្ថាបនាដោយជោគជ័យ រយៈពេល៨ឆ្នាំ (Video Inside)

ពហុកីឡាដ្ឋានជាតិមរតកតេជោនៃជំនួយឥតសំណងរបស់ប្រទេសចិនតម្លៃ១៦០លានដុល្លារ នឹងអាចប្រើប្រាស់ ជាផ្លូវការបានហើយ ចាប់ពីពេលនេះទៅក្រោយការត្រួត ពិនិត្យចុងក្រោយពីភាគីសំណង់នៃប្រទេសចិន។ ស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងនៅថ្ងៃពុធនេះថា ពហុកីឡា ដ្ឋានជាតិមរតកតេជោ បានឆ្លងកាត់ការត្រួតពិនិត្យ

ដោយជោគជ័យកាលពីថ្ងៃទី១៦សីហាឆ្នាំ២០២១។ ស្ថានទូតចិន បានចាត់ទុកថាពហុកីឡាដ្ឋាននោះ បានបង្ហាញ ពីអត្ថន័យសំខាន់នៃ “នាវាមិត្តភាព” រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ ពហុកីឡាដ្ឋានជាតិមរតកតេជោ ជាសំណង់ស្ថិតលើផ្ទៃដីទំហំ១៦ហិចតានិង២២អា ដែលអាចផ្ទុកអ្នកទស្សនា បានរហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់សម្រាប់ ការប្រ កួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ខាងមុខនេះ។

ស្ថានទូតចិនបានសរសេរបញ្ជាក់ថា ពហុកីឡាដ្ឋាននោះគឺជា ពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធ ផលផ្លែផ្កានៃកិច្ចសហប្រតិ បត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ” រវាងចិននឹងកម្ពុជា ។ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំ ពេញ បានចាប់ផ្តើមសាងសង់ដំបូងកាលពីឆ្នាំ២០១៣ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner