អាជីវកម្មរ៉ែមាសខេត្តមណ្ឌលគិរី ចម្រាញ់មាសបានជាង២១០គីឡូក្រាមហើយ (Video Inside)

អាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd ក្នុងខេត្តមណ្ឌលគីរីបាន ចម្រាញ់មាសជាង២១០គីឡូក្រាមហើយ។ កម្ពុជាបានប្រកាសដាក់ដំណើរអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សា ហកម្មកាលពីថ្ងៃទី២១មិថុនាឆ្នាំ២០២១។ អនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ ត្រូវបណ្តាញព័ត៌មានក្នុងស្រុកដកស្រង់សម្តី ដែលបញ្ជាក់នៅថ្ងៃទី១៨សីហាថា គិតមកទល់ពេលនេះ ការស្ល មាសបានជាង២១០គីឡូក្រាម ដែលក្នុងនោះ ភាពសុទ្ធមានប្រមាណពី៨៥ទៅ៩៥ភាគរយ។ មន្ត្រីក្រសួងរ៉ែនិង ថាមពលដដែលបានបញ្ជាក់ថាកម្ពុជាទើបតែ នាំចេញបានមួយជើងនូវមាសប្រមាណជាង៥៩គីឡូក្រាម ដើម្បី យកទៅបន្សុទ្ធនៅប្រទេសអូស្ត្រាលីដែលរំពឹងថា នឹងទទួលបានគុណភាព ៩៩.៩៩% ។

មន្ត្រីដដែលបានបន្តថា ចំណែកមាសប្រមាណជាង១០០គីឡូក្រាមដទៃ ទៀតនឹងត្រូវនាំចេញយកទៅបន្សុទ្ធក្នុងប្រទេសអូស្ត្រាលីបន្ថែម ទៀតក្នុងពេលខាងមុខនេះ។ តម្លៃមាសលើទីផ្សារអន្តរជាតិ ត្រូវគេរាយការណ៍ថាបានស្ថិតក្នុងតម្លៃ៥ម៉ឺន ៨ពាន់ ដុល្លារក្នុងមួយគីឡូក្រាមមាស។

កម្ពុជារំពឹងនឹង ទទួលចំណូលពីសួយសារ ៣% នៃចំណូលលក់ដុលបានសរុប ទាំងនោះ។ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd មានផែនការអាចផលិតមាសបានប្រមាណ ៣តោន ក្នុងមួយ ឆ្នាំៗ សម្រាប់រយៈពេល៨ឆ្នាំ ដំបូង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងមុននេះថាក្រុមហ៊ុនធ្វើ អាជីវកម្មរ៉ែមាសនេះ នឹងផ្តល់ផលប្រយោជន៍នូវ ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និង សារពើពន្ធផ្សេងៗ ជាមធ្យមមានប្រមាណ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ ត្រូវប្រមុខរាជរដ្ឋាភិ បាល បញ្ជាក់ថានឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋ កិច្ច និងសង្គម៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner