ក្រសួងធនធានទឹក ជូនដំណឹងប្រុងប្រយ័ត្នកាំរស្មី UV កម្រិតខ្ពស់រយៈពេលមួយសប្តាហ៍ (Video Inside)

កម្ពុជាអាចនឹងទទួលរងនៃការកើនឡើងកម្រិតខ្ពស់នៃកាំរស្មីព្រះអាទិត្យ UV Ultraviolet Rays ក្នុងរយៈពេល ៧ថ្ងៃ។ ការសិក្សាផ្នែកវិទ្យាសាស្ត្របានបញ្ជាក់ថា ការកើនឡើងកាំរស្មីព្រះអាទិត្យ UV ខ្ពស់ អាចធ្វើឲ្យរលាក ស្បែក, កើតជំងឺមហារីកស្បែក, ជំងឺចាស់មុនអាយុ, ជំងឺភ្នែកឡើងបាយ ឬខូចភ្នែក ជាដើម។

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្ដីពីការកើនឡើងសន្ទស្សន៍នៃកាំរស្មីព្រះអាទិត្យ UV ដល់កម្រិត១០ ក្នុងរយៈពេល ១សប្ដាហ៏ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ នាចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង២ រសៀល។

ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតនៃ ការកើនឡើងកម្រិតខ្ពស់នៃកាំរស្មីព្រះអាទិត្យ UV នោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner