សន្តិសុខធនាគារប្រៃសណីយ៍កម្ពុជា ឆ្លងវីរុសបំប្លែងថ្មី Delta (Video Inside)

ធនាគារប្រៃសណីយ៍កម្ពុជា ដែលមានទីតាំងនៅ ផ្លូវជាតិលេខ ៦A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅទីតាំងនោះ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នោះ បានចូលទៅ ធនាគារប្រៃសណីយ៍កម្ពុជា កាលពីថ្ងៃទី ១៣ ខែសីហា ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវ នាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវាកម្ម នៅថ្ងៃទី ១៣ សីហា ឆ្នាំ២០២១ នៅធនាគារប្រៃសណីយ៍ កម្ពុជានេះ សូមដាក់ខ្លួននៅដាច់ដោយឡែក, ប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ និងសូមយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner