ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងារ និងអាជីវកម្មទទួលបានការគាំទ្រច្រើនពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នករំពឹងថានឹងទទួលបានលាភសំណាង ដែលភាគច្រើនជាសម្ភារៈនៅរវាងចុងបញ្ចប់ការងារល្ងាចនេះ។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរបរិបទការងារ នឹងទទួលបានជោគជ័យ ហេតុដូច្នេះគ្មានហេតុផលដែលត្រូវទ្រាំបន្តទៀតទេ។ ក្រៅពីនេះ សូមប្រកាន់គំនិតសុទិដ្ឋិនិយម អនុគ្រោះ និងរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ការនិយាយពិភាក្សារឿងប្រយោជន៍ត្រូវហាមប្រាមដាច់ខាត។ ​ដោយឡែក សូមពិនិត្យរាល់ឯកសារសំខាន់មុនចុះហត្ថលេខា ពីព្រោះលោកអ្នកអាចជួបនឹងការភ្លេចភ្លាំងផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ ប្រសិនបើជាអ្នកដែលរកស៊ីទាក់ទងនឹងការលក់ចេញ ទិញចូលអចលនទ្រព្យនឹងទទួលបានផលចំណេញច្រើនជាងសព្វដង។ សំណាង និងឳកាសនានាមានច្រើន ប៉ុន្តែវាចាំបាច់ដែរ ដែលលោកអ្នកត្រូវចាកចេញទៅខាងក្រៅ ដើម្បីទទួលបានលាភសំនាងទាំងនោះ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ បណ្តាក់ទុន ចរចាការងារធំតូចនឹងទទួលបានជោគជ័យទាំងអស់ ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការទាក់ទាញចិត្តរបស់អ្នកដទៃ និងការវាយតម្លៃស្ថានការណ៍បានរហ័ស។ ដោយឡែក សូមប្រុងប្រយ័ត្នចំពោះអារម្មណ៍ផ្ទាល់ខ្លួន កុំធ្វើបាបខ្លួនឯងព្រោះបញ្ហាអតីត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរដំណើរការទៅដោយរលូន។ ក្នុងពេលនេះគួរតែរក្សាស្ថានភាពនានាឲ្យនៅដដែលសិន។ ការបណ្តាក់ទុន ផ្លាស់ប្តូរកន្លែងការងារ និងការប្រឈមទៅនឹងបរិស្ថានខាងក្រៅ អាចផ្តល់នូវការលំបាកច្រើនជាងរក្សាភាពស្ងប់ស្ងៀម ហើយបំពេញការងារនៅមួយកន្លែង។ បញ្ហារបស់លោកអ្នកច្រើនតែទាក់ទងជាមួយទឹកចិត្ត។ គួរធ្វើយ៉ាងណាថ្លឹងថ្លែងអារម្មណ៍ សូម្បីតែការអាណិតអាសូររបស់អ្នកក៏ដោយ មិនគួរឲ្យអារម្មណ៍មានឥទ្ធិពលលើស្ថានភាពពិត និងត្រឹមត្រូវចំពោះការងារនោះទេ។ ក្រៅពីនេះ សូមរក្សាខ្លួនឲ្យបានឆ្ងាយពីបញ្ហារបស់អ្នកដទៃ រួមទាំងការងារក្រោមបន្ទុកអ្នកដទៃផង ប្រយ័ត្នគុណក្លាយជាទោសទៅវិញ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ការងារសិល្បៈ ឬបង្កើតគំនិតច្នៃប្រឌិត។ លោកអ្នកក៏អាចមានលទ្ធភាពគ្រប់គ្រង ដឹកនាំការងារធំដុំទាំងឡាយបានដោយងាយស្រួល ពីព្រោះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចយកឈ្នះចិត្តមនុស្សបាន។ សូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការស្រមៃដែលប្រកបដោយមហិច្ចតា ពីព្រោះគ្មានអ្វីដែលនឹងមកបង្អាក់ជំហានរបស់អ្នកទេ។ ដោយឡែក ប្រសិនបើអ្នកមានបំណងចាកចេញទៅឆ្ងាយ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ប្រសិនបើអាចផ្អាកបានគួរតែផ្អាកការធ្វើដំណើរផ្លូវឆ្ងាយមិនចាំបាច់ទាំងឡាយដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់នូវលទ្ធភាពសម្រេចការងារដោយជោគជ័យក្នុងរយពេលដ៏ខ្លី។ លោកអ្នកអាចពិភាក្សា ចរចា និងដោះស្រាយរឿងរ៉ាវនានាដោយងាយស្រួល ក្នុងនោះជម្លោះចាស់ដែលមិនរំពឹងថាអាចដោះស្រាយ ក៏នឹងអាចដោះស្រាយបានដែរ។ សូមលោកអ្នកចាកចេញនពីស្ថានភាពបច្ចុប្បន្នដែលអវិជ្ជមានទាំងឡាយ ពីព្រោះអ្នកមានលទ្ធភាពកែប្រែស្ថានភាពការងារឲ្យកាន់តែល្អប្រសើរ ឬចាប់យកកាសថ្មីនៅខាងក្រៅ។ ផ្ទុយទៅវិញ សូមរក្សាភាពស្ងៀមស្ងាត់ សំលឹងមើលស្ថានភាពប្រែប្រួល ហើយមិនគួរបង្ហាញភាពប្រថុយប្រថាយ ឬស្ថានភាពមិនប្រក្រតីនៃការងារចំពោះអ្នកដទៃនោះទេ។ លើសពីនេះ សូមកែប្រែស្ថានភាពតុបតែងខ្លួនឲ្យបានស្រស់ស្អាតជាការល្អប្រសើរបំផុត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់។​ មនុស្សម្នានៅជុំវិញខ្លួនស្រលាញ់រាប់អាន និងជួយយកអាសារអ្នកខ្លាំងណាស់ ដូច្នេះមិនមានអ្វីគួរឲ្យបារម្ភចំពោះបញ្ហាតូចតាចដែលអាចនឹងកើតឡើងនោះទេ។ លោកអ្នករំពឹងថានឹងអាចទទួលបានលាភសំណាងដែលនាំមកឲ្យដោយមនុស្សនៅឆ្ងាយ ផ្ទុយភេទ ហេតុដូច្នេះសូមរក្សាអាកប្បកិរិយា និងពិនិត្យវាយតម្លៃស្ថានភាពដែលបានកើតឡើងចំពោះអ្នក។ ក្រៅពីនេះ សូមរក្សាចិត្តកុំឲ្យទទួលឥទ្ធិពលពីខាងក្រៅ អ្នកអាចស្តាប់មតិយោបល់នានាបាន ប៉ុន្តែការសម្រេចចិត្តចុងក្រោយគួរតែធ្វើដោយខ្លួន។ ផ្ទុយទៅវិញសូមប្រយ័ត្នការបាត់បង់របស់ទ្រព្យដោយសារការធ្វេសប្រហែស។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ អាជីពការងារនានាដំណើរការទៅជាធម្មតា។ ថ្ងៃនេះវាពេលវេលាល្អក្នុងការចរចា និងដោះស្រាយបញ្ហានានា។ លោកអ្នកគួរតែសុំជំនួយប្រសិនបើមិនអាចរកវិធីសាស្រ្ត ឬច្រកចេញបានល្អ ហើយធ្វើយ៉ាងណាមិនឲ្យប្រថុយប្រថាននឹងស្ថានការណ៍មិនច្បាស់លាស់ណាមួយឡើយ។ ប្រសិនបើអ្នកធ្លាក់ខ្លួនទៅក្នុងបញ្ហា គឺពិបាករកមធ្យោបាយដោះស្រាយខ្លាំងណាស់។ ដោយឡែក ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ឬធ្វើដំណើរបេសកកម្មគឺអាចធ្វើទៅបាន ដោយមិនមានជំទាស់នោះទេ។ សូមជៀសវាង ការសង្ស័យនឹងសមត្ថភាពខ្លួនឯង ឬភ្ជាប់ខ្លួនទៅនឹងកំហុស ឬភាពបរាជ័យក្នុងអតីតកាល។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ កុំខ្លាចក្នុងការវិនិយោគលុយកាក់ នៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាល់បញ្ហា ឬសូម្បីតែភាពរេអាក់រអួលនានាត្រូវតែដោះស្រាយឲ្យបានឆាប់ ជៀសវាងការទុកចោលមិនយកចិត្តទុកដាក់។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹមនបើទោះបីជាជួបស្ថានភាពយ៉ាងណាក្តី ពីព្រោះក្នុងរយពេលជាមួយគ្នាអ្នកនឹងទទួលបានលាភសំណាង​ជាសំណងយ៉ាងពេញចិត្ត។ ក្រៅពីនេះ កុំដាក់ខ្លួនទៅក្នុងស្ថានភាពនៃការជ្រើសរើសណាមួយឡើយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។   រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្មភាព ពីព្រោះការងារដែលអ្នកកំពុងអនុវត្តអាចនឹងផ្តល់ផលប្រយោជន៍ ឬភាពជោគជ័យចំពោះអ្នក។ ថ្ងៃនេះលោកអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទទួលខុសត្រូវបានល្អ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ សូមលោកអ្នកកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត បើទោះបីជាជួបការឈ្លានីស និងមើលស្រាលយ៉ាងណាក្តី។ ភាពស្ងប់ស្ងៀម អត់ធ្មត់ជាជម្រើសសម្រាប់ភាពជោគជ័យ និងបញ្ចៀសបញ្ហា។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះក្នុងថ្ងៃនេះ។  កិច្ចការងាររបស់អ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាច្រើន ដូច្នេះភាពជោគជ័យធំដុំមិនទាន់អាចទទួលបាននៅពេលនេះទេ។ សូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម និងតាំងបង្ហាញទិន្នផលការងាររបស់អ្នកចំពោះមនុស្សនៅក្នុងកន្លែងការងារ ឬចំពោះដៃគូពាណិជ្ជកម្ម។ កុំមានការភ័យខ្លាច ការលំបាកនឹងអាចដោះស្រាយបាននៅចុងបញ្ចប់នៃការងារថ្ងៃនេះ។ ថ្ងៃនេះកិច្ចសហការមានលទ្ធផលល្អប្រសើរជាងការធ្វើការដោយដោយឯកឯង។ ក្រៅពីនេះសូមចងចាំថា គួរធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនពឹងទៅលើអារម្មណ៍នោះទេ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មហាក់ជួបប្រទះនឹងស្ថានភាពលំបាក។ កំហុសអាចនឹងកើតឡើងដោយងាយស្រួល ដូចនេះសម្រាប់លោកអ្នកធ្វើការងារទាក់ទងនឹងការចុះហត្ថលេខា ការសម្រេចិត្តគួរតែយកចិត្តទុកដាក់ ហើយពិនិត្យពិច័យឲ្យបានវែងឆ្ងាយ។ ក្រៅពីនេះសូមលោកអ្នករក្សាគំលាតពីការចរចា ឬការប្រជុំពិភាក្សាសិន ពីព្រោះបំណងរបស់អ្នកមិនអាចទទួលបានការទទួលស្គាល់នោះទេ។ ផ្ទុយទៅវិញ​ សូមព្យាយាមកែប្រែស្ថានការណ៍នេះដោយសុំជំនួយពីមនុស្សចំណាស់ពីព្រោះពួកគេមានលទ្ធភាពកែប្រែស្ថានភាពអវិជ្ជមានសម្រាប់អ្នកបាន។ ក្រៅពីនេះ សូមលោកអ្នកសំឡឹងមើលលទ្ធភាព និងឱកាសនៅរវាងពេលរសៀល ហើយពីទិសបច្ចឹម។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការងារទាក់ទងនឹងលុយកាក់ ដូច្នេះការបង្កើតមុខរបរថ្មី ការបណ្តាក់ទុននឹងទទួលបានភាពរីកចម្រើនលូតលាស់ណាស់។ លោកអ្នកអាចនឹងជួបបញ្ហាខ្លះនៅរវាងពេលព្រឹក ដូចនេះសូមព្យាយាមដោះស្រាយឲ្យទាន់វេលា។ ចាប់ពីពេលថ្ងៃ រហូតដល់ពេលល្ងាចអ្នកនឹងមិនអាចជួបនូវបញ្ហាសោះឡើយ។ ថ្ងៃនេះអ្នកក៏រំពឹងថានឹងទទួលបានដំណឹងទាក់ទងនឹងបេសកកម្មផ្លូវឆ្ងាយផងដែរ​ ដូច្នេះសូមត្រៀមខ្លួន និងស្វែងយល់រាល់ស្ថានភាពការងាររបស់អ្នកឲ្យបានគ្រប់ជ្រុងជ្រោយ។

សំគាល់៖

ឆ្នាំទាំង៥ ឆ្លូវ ថោះ ម្សាញ់ មមែ កុរ រាសីឡើងខ្ពស់ត្រដែត។

ថ្ងៃនេះមាស ប្រាក់ តំណែងការងារ និងភាពរីករាយទាំងឡាយនឹងកើតឡើងចំពោះជីវិតលោកអ្នក។ ដូច្នេះសូមមានភាពរីករាយទទួលអំណោយផលទាំងនេះ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner