ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមរកពេលវេលាដើម្បីទាក់ទងជាមួយអាជ្ញាធរ នោះអ្នកនឹងអាចស្វែងយល់បញ្ហាជាច្រើនបាន។ ប៉ុន្តែត្រូវមានភាពគួរសមបំផុត។ ថ្ងៃនេះមិនគួរមានមតិរិះគន់ ឬការប្រើប្រាស់អារម្មណ៍ដែលមិនចាំបាច់នោះទេ។ សូមលោកអ្នកកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅទីចុងម៉ោងធ្វើការនេះ ស្ថានភាពតានតឹងទាំងឡាយនឹងរសាយទៅវិញទំាងអស់ ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពស្ងប់ស្ងាត់ និងលទ្ធភាពបំពេញមហិច្ឆតារបស់ខ្លួន។ ក្រៅពីនេះ​ ព្យាយាមស្វែងរកគោលដៅរបស់ខ្លួន ហើយកុំធ្វើឲ្យខូចទំនាក់ទំនង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការពិភាក្សា ចរចា និងដោះស្រាយរឿងរ៉ាវនានាជាមួយមនុស្សគ្រប់ស្រទាប់ដែលនៅជុំវិញ។ អ្វីដែលលោកអ្នកប៉ងប្រាថ្នារំពឹងថានឹងទទួលបានៅជោគជ័យ គួរឲ្យកត់សម្គាល់។ លោកអ្នកមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូច្នេះមិនគួរធ្វើឲ្យខ្លួនមានភាពមមាញឹកនឹងកិច្ចការពេកទេ។ ក្រៅពីនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងការវិនិច្ឆ័យច្បាស់លាស់។ ប្រការចាំបាច់តែត្រូវសង្កេត និងគ្រប់គ្រង គឺធ្វើយ៉ាងណាកុំនិយាយស្តី ឬបញ្ចេញមតិប្រសិនបើអ្នកមិនច្បាស់អំពីហេតុការណ៍ ឬកិច្ចការណាមួយនោះទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបនឹងការល្បួងរបស់អ្នកដទៃ ដែលនាំឲ្យខាតបង់ប្រយោជន៍ច្រើន ដូច្នេះប្រការសំខាន់សូមគ្រប់គ្រងចិត្ត ប្រើប្រាស់ពេលវេលា និងបទពិសោធន៍ពិនិត្យ និងវាយតម្លៃហេតុការណ៍ទាំងនោះ ហើយក៏ត្រូវដាក់មនោសញ្ចេតនាឲ្យឆ្ងាយពីគោលការណ៍របស់អ្នក។ ក្នុងនោះ ចូរប្រយ័ត្នបំផុតចំពោះអារម្មណ៍រវើរវាយនៅកន្លែងការងារ ពីព្រោះវាអាចនឹងបង្អាក់ការអភិវឌ្ឍន៍អាជីព។ ក្រៅពីនេះ សូមជៀសឆ្ងាយពីការរិះគន់ ជម្លោះ និងការទទួសខុសត្រូវដែលមិនចាំបាច់​ ឬជាការប៉ះពាល់ដល់ការងាររបស់អ្នកដទៃ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អដើម្បីស្វែងរកការងារថ្មីនោះទេ ប៉ុន្តែជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយអ្នកគ្រប់គ្រង ហើយអ្នកប្រហែលជាអាចទទួលបានការតម្លើងប្រាក់ខែផង។ ហោរាសាស្រ្តអាជីព ធានាផ្តល់ជូនលោកអ្នកនូវការបញ្ចប់ការងារដោយជោគជ័យ ប្រសិនបើអ្នករកឃើញឳកាសនានា ហើយចេះគ្រប់គ្រងមិនឲ្យរំខានដោយរឿងមិនចាំបាច់។ កុំបណ្តោយឲ្យអ្វីៗប្រែក្រឡាស់បានឡើយ សូមព្យាយាមបង្កើនទិន្នផលការងារពិសេសគឺនៅពេលព្រឹក។ ក្រៅពីនេះ លោកអ្នកអាចជួបនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផង ដូច្នេះសូមព្យាយាមអនុវត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមកុំខកខានឳកាសចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយក្លាហាន និងសម្រេចចិត្តដោយការទទួលខុសត្រូវ នោះអ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ដំបូន្មានសម្រាប់អ្នកថ្ងៃនេះ គឺសូមរក្សាភាពអត់ធ្មត់នោះអ្នកនឹងអាចទទួលបានពត៌មានល្អៗ ពិសេសនៅរវាងពេលល្ងាច។ ក្រៅពីនេះ លោកអ្នកអាចនឹងទទួលបានការតម្លើងឋានៈផងដែរ។ ក្នុងនោះសូមកុំភ្លេចខ្លួន​ ចូរព្យាយាមជានិច្ច​ ហើយស្វែងរកឳកាសនៃការអភិវឌ្ឍន៍គោលដៅនាពេលអនាគតបន្ថែម។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម និងការងារផងទាំងឡាយ។ លោកអ្នកអាចសម្រេចចិត្តលើកិច្ចការធំតូចនានាដោយភាពត្រឹមត្រូវ​ និងមានទំនុកចិត្ត។ ក្នុងនោះដែរ ក៏សូមគ្រប់គ្រងពេលវេលា កុំចំណាយចោលផ្តេសផ្តាស់ពីព្រោះអ្នកអាចខ្វះពេលសម្រាប់អនុវត្តការងារ។ គួរក្រោកពីព្រលឹម ហើយផ្តើមការងារដែលចំាបាច់។ សូមអ្នកកុំភ័យខ្លាចក្នុងការសុបិន្តអំពីអ្វីដែលអ្នកគិតថាមិនអាចសម្រេចទៅបាន។ ការទុកចិត្តនឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន គឺមានភាពចាំបាច់នៅពេលនេះ។ ក្រៅពីនេះ សូមរក្សាពាក្យសំដី ប្រយ័ត្នមានភាពអាក់អន់ចិត្តនឹងអ្នកធំ ឬអាជ្ញាធរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងពេលនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ឬស្វែងរកកិច្ចកាងារថ្មីនោះទេ ពីព្រោះបញ្ហានៅខាងក្រៅច្រើន​ ដែលងាយឲ្យអ្នករងផលប៉ះពាល់។ ប្រសិនបើអ្នកជាប់ពាក់ព័ទ្ធនឹងបំណុល គួរតែរកវិធីសាស្រ្ត និងលទ្ធភាពសងបំណុលទាំងនោះឲ្យបានចប់ស្រេចបាច់។ ទន្ទឹមនឹងនោះ បញ្ហាផ្នែកសម្ភារៈអាចនឹងរារាំងអ្នកមិនឲ្យផ្តោតអារម្មណ៍លើការងារឲ្យសម្រេចផលល្អនោះទេ ដូច្នេះសូមចេះបែងចែក ហើយគិតគូរពីផលប្រយោជន៍ធំនៅថ្ងៃអនាគត។ ក្រៅពីនេះ សូមព្យាយាមរក្សាទំនាក់ទំនង សូម្បីតែទំនាក់ទំនងផ្ទាល់ខ្លួនក៏ដោយ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីព ណែនាំឲ្យអ្នកចាកចេញពីកំហុសពីអតីតកាល។ កុំចូលខ្លួនទៅក្នុងការបញ្ជាក់លំអិតចំពោះការសម្រេចចិត្តលើព្រឹត្តិការណ៍ណាមួយឲ្យសោះ ពីព្រោះជម្លោះការងារអាចនឹងកើតឡើង។ រាល់ការសម្រេចចិត្តបន្ទាន់ គឺប្រឈមនឹងកំហុសដែលពិបាកកែប្រែណាស់ ដូច្នេះប្រសិនបើអ្នកគ្មានជម្រើសទេ​ សូមព្យាយាមពិនិត្យឲ្យបានច្រើនលើកច្រើនសារ ហើយគួរសុំជំនួយដើម្បីបញ្ជៀសបញ្ហាទាំងនេះ។ ប្រសិនបើអ្នកអាចគ្រប់គ្រងហេតុការនេះបាន លាភសំណាងនឹងត្រឡប់មករកអ្នកវិញជាប្រាកដ។ ក្រៅពីនេះ មិនគួរផ្លាស់ប្តូរស្ថានភាពការងារបច្ចុប្បន្ននោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។   រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារបច្ចុប្បន្នរបស់អ្នកមានដំណើរការល្អជាប្រក្រតី ប៉ុន្តែការងារថ្មី ឬការបណ្តាក់ទុនហាក់មិនទាន់អាចកំណត់ភាពប្រែប្រួលបាននោះទេ ដូច្នេះយកល្អគួររក្សាអ្វីៗឲ្យស្ថិតក្នុងសភាពធម្មតាសិន ហើយរងចាំឳកាសល្អជាថ្មី។ ក្រៅពីនេះ លោកអ្នកមិនអាចភ្ជាប់អារម្មណ៍ និងច្រមុះរបស់អ្នកជាមួយនឹងការបរាជ័យក្នុងអតីតកាលនោះទេ។ លើសពីនេះទៅទៀត សូមកុំធ្លាក់ទឹកចិត្ត​ ប្រសិនបើមានការគាប់គាំងបន្តិចបន្តួចក្នុងអាជីវកម្ម អ្នកមានលទ្ធភាពពេញលេញក្នុងការកែប្រែស្ថានការណ៍។ អ្វីដែលចាំបាច់ គឺសូមអនុវត្តតាមគោការណ៍ដែលអ្នកបានរៀបចំ និងពត៌មានដែលអ្នកទទួលបាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការ​ និងអាជីវកម្មតូចធំធានាថាទទួលបានភាពចម្រើនលូតលាស់ និងប្រាក់ចំណេញច្រើន។ លោកអ្នកក៏អាចទទួលបានការគាំទ្រដោយផ្ទាល់ពីថ្នាក់លើតែម្តង ចំណុចនេះជាលទ្ធភាពធំរបស់អ្នកក្នុងការបង្ហាញការងារដែលបានគ្រោងទុក ឬស្នើសុំធ្វើការងារតាមការប៉ុនប៉ងរបស់អ្នក។ មានបញ្ហាខ្លះអាចនឹងកើតឡើងនៅរវាងពេលព្រឹកតែម្តង ដូច្នេះសូមរកលទ្ធភាពដោះស្រាយវាឲ្យបានឆាប់រហ័សបំផុត កុំបណ្តាលឲ្យវាស្មុគ្រស្មាញដល់ការងារសំខាន់ៗ។ គួរចងចាំផងដែរថា លោកអ្នកអាចទទួលបានឳកាសល្អច្រើនក្នុងពេលនេះ ប៉ុន្តែសូមជ្រើសរើសឳកាសវែងឆ្ងាយ ហើយកុំអបអរនឹងរូបភាពបញ្ឆោតភ្នែក។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះលាភសំណាងផ្នែកសម្ភារៈនឹងទទួលបានច្រើនជាងលុយកាក់ ប៉ុន្តែអ្នកក៏ត្រូវចេះក្តោបក្តាប់ និងពិនិត្យមើលឳកាសល្អផងដែរ។​ ផលវិបាកសំខាន់របស់អ្នកក្នុងថ្ងៃនេះ គឺការជឿទុកចិត្តដោយធ្វេសប្រហែស អ្នកគួរជ្រើសរើសមនុស្សដែលជឿទុកចិត្តបានក្នុងការចែករំលែកពត៌មាន ប្រយ័ត្នគេបោកប្រាស់ ហើយនាំឲ្យខាតបង់។ ប្រសិនបើអ្នកនឹងធ្វើដំណើរផ្លូវឆ្ងាយ​ គួរកុំធ្វើដំណើរម្នាក់ឯង ពីព្រោះក្នុងស្ថានភាពខ្លះអារម្មណ៍របស់អ្នកនឹងរងឥទ្ធិពលអាក្រក់ពីខាងក្រៅ។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ។ ប៉ុន្តែទាមទារឲ្យអ្នកពិនិត្យ វាយតម្លៃគម្រោងផែនការឡើងវិញ ដើម្បីមានលទ្ធភាពអាចសម្របទៅតាមស្ថានការណ៍ដែលកំពុងផ្លាស់ប្តូរយ៉ាងលឿន។ សូមព្យាយាមបំពេញការងារទាំងអស់ដែលស្ថិតក្រោមការទទួលខុសត្រូវ ហើយកុំបន្សល់ការងាររហូតដល់ថ្ងៃស្អែក។ ក្រៅពីនេះ​រាល់ហេតុការណ៍ដែលតម្រូវដល់ការដោះស្រាយ គួរតែដោះស្រាយភ្លាមៗ។ លើសពីនេះ សូមលោកអ្នករក្សាចិត្ត និងអាកប្បកិរិយាជាមួយថា្នក់លើ។​ ក្នុងស្ថានភាពខ្លះ កំហុស និងភាពត្រឹមត្រូវកំពុងត្រួតលើគ្នា។

សំគាល់៖

ឆ្នាំទាំង៤ ជូត រោង រកា ចរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានការគាំទ្ររាល់ភារកិច្ចការងារ ហើយផលលាភ និងភាពសុខសាន្តក៏កើតឡើងចំពោះជីវិតលោកអ្នកផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner