សម្តេច ហេង សំរិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាឡាវ (Video Inside)

សម្តេចប្រធានរដ្ឋសភាហេង សំរិន បានជួបសន្ទនាការងារជាមួយប្រធានរដ្ឋសភាឡាវតាមរយៈប្រព័ន្ធវីដេអូ នៅ ថ្ងៃទី១៩សីហានេះ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទំាងពីរ ទោះបីស្ថិតក្នុងបរិបទជំងឺ កូវីដ១៩យ៉ាងណាក៏ដោយ។  

ប្រធានរដ្ឋសភាឡាវលោក សាយ សំភូន ភូមវិហាននិងសម្តេចប្រធានរដ្ឋសភានៃ ប្រទេសកម្ពុជាបានជូនដំណឹងគ្នាទៅ វិញទៅមកនូវសភាពការណ៍វិវត្តន៍ក្នុងប្រទេសរៀងៗខ្លួន និងបានសម្តែង ការគាំទ្រកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង២ ដើម្បីការបម្រើផលប្រយោជន៍ជូនប្រជាជននិងប្រ ទេសទំាងពីរ។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានបញ្ជាក់នូវទស្សនៈមុះមុត នៅក្នុងការបន្តអនុវត្តនូវអនុ ស្សារណៈយោគយល់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ជាពិសេសការជំរុញដល់ការផ្លាស់ប្តូរបទ ពិសោធន៍ការងារនៅគ្រប់កម្រិតតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទៀតទាត់ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី។

ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំង២ បានរំលឹកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិ ការរវាងបក្ស, រដ្ឋ, រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ នាពេលកន្លងមក និងចាត់ទុកចំណងមិត្តភាពនៃប្រ ទេសទាំង២គឺជាទ្រព្យដ៏មានតម្លៃមហាសាលដែលនឹងផ្តល់នូវឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គមជាតិ ដើម្បី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ បានសន្យាទៀតថា នឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ។ ប្រធានរដ្ឋសភាឡាវ នៅបាន បញ្ជាក់នូវការត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំក្របខណ្ឌ CLV ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុង ឆ្នាំ២០២១នេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner