ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥៣៣ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៣៣ករណី ប៉ុន្តែការឆ្លងមានចំនួនតិចជាងអ្នកដែលបានព្យា បាល ជាសះស្បើយនៅថ្ងៃនេះ។ នៅថ្ងៃទី១៩សីហានេះ មនុស្សដែលចេញពីមន្ទីរពេទ្យក្រោយការព្យាបាលជាសះ ស្បើយមានចំនួន៦៣២នាក់។

តួលេខឆ្លងថ្ងៃនេះ បានថយចុះ៦០ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លង ៥៣៣ករណីថ្ងៃនេះ រួមមានការឆ្លង ចូលក្នុងសហគមន៍ចំនួន៣៨៨ករណី និងការឆ្លងមកពីក្រៅប្រទេស១៤៥ ករណី។ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ១៦ករណីបើប្រៀបធៀបនឹងម្សិលមិញ, ចំណែកតួលេខ ឆ្លងមកពីក្រៅប្រទេស ក៏បានថយចុះ៤៤ករណីផងដែរ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន១៧នាក់ដែលចំនួននេះកើនឡើង៥នាក់បៀបធៀបនឹងម្សិលមិញ។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៨០ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន៤ពាន់១០៤ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៩ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន៨ម៉ឺន ៧ពាន់៧២៣ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៧៤៧នាក់ និង ការព្យាបាលជាសះស្បើយ សរុប មាន ចំនួន ៨ម៉ឺន៣ពាន់២៩៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner