លោកស្រី ឱ វណ្ណឌីន ពន្យល់នូវមូលហេតុដែលមានមនុស្សខ្លះចាក់វ៉ាក់សាំងដូសទី៣ មានអការៈមិនស្រួលខ្លួន (Video Inside)

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានពន្យល់ជុំវិញករណីមនុស្សខ្លះដែលមានអាការៈមិន ស្រូលខ្លួនក្រោយការទទួលវ៉ាក់សាំងដូសទី៣ AstraZeneca ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញការចាក់វ៉ាក់ សាំងដូសទី៣ចាប់តាំងពីសប្តាហ៍មុនខណៈកម្ពុជាកំពុងរងនូវការឆ្លងរាតត្បាតដោយវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ។ រហូតមកទល់ពេលនេះ មានពលរដ្ឋច្រើនសិបម៉ឺននាក់ហើយដែលបានទទួលនូវការចាក់វ៉ាក់សាំងដូស ទី៣នេះ ប៉ុន្តែក៏មានសេចក្តីរាយការណ៍អំពីមនុស្សខ្លះដែលបាននិយាយថាគេបានជួបប្រទះនឹងអាការៈមិនស្រួល ខ្លួនក្រោយពេលចាក់វ៉ាក់សាំងដូសទី៣នោះ។ លោកស្រីរដ្ឋលេខាធិកាឱវណ្ណឌីន ដែលជាប្រធានគណៈកម្មការ ចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេស បានថ្លែងពន្យល់មកវិញនូវមូលហេតុអ្វីបានជាអ្នកទាំង នោះបានជួបប្រទះនឹងបញ្ហាខុសប្រក្រតីនេះ ។

យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ លើប្រជាពលរដ្ឋគិតត្រឹមរយៈពេល២៤ម៉ោងកន្លងមកនេះ បាន ចាក់លើមនុស្សជិត៣៦ម៉ឺននាក់ហើយ និងកម្ពុជានៅមិនទាន់មានសេចក្តីរាយការណ៍ករណីរងគ្រោះថ្នាក់ដល់ ជីវិតណាមួយពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសទី៣នេះដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner