ឃាត់ខ្លួនមនុស្ស៩៤៧នាក់ និងបញ្ជូនទៅតុលាការ ១នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

មនុស្សចំនួន៩៤៧នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋ បាល និងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងការឆ្លង កូវីដ១៩ ។ មន្ត្រីគណៈកម្ម ការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បាន ថ្លែងថានៅ ថ្ងៃទី១៩សីហានេះថា សមត្ថកិច្ចនៅបានបញ្ជួនជនសង្ស័យ១ម្នាក់នាក់ទៅតុលាការ, ឃាត់រថយន្តចំនួន ១៩៧ គ្រឿង, ម៉ូតូ២៥៣គ្រឿងនិងផាកពិន័យជាប្រាក់បានចំនួន៤២លាន ៦សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ ចំនួន៤៧១ករណី។

យោងតាមច្បាប់បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ១០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner