ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣១៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣១៤នាក់ ដែលជាតួលេខឆ្លងថយចុះ មក វិញចំនួន ៣៧៥ នាក់ ធៀបនឹងម្សិលមិញ ។ ខេត្តបន្ទាយមានជ័យមានការផ្ទុះឆ្លងខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយ នេះជាពិសេសនៅក្នុងមណ្ឌលកែប្រែគ្រឿងញៀនឈ្មោះ «ជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ» ដែលនៅទីនោះ មានមនុស្សឆ្លងចំនួន៦០១នាក់។

ខេត្តបន្ទាយមានជ័យក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ការផ្ទុះឆ្លងលើពលរដ្ឋ មានចំនួនសរុប១ពាន់៧៣៨នាក់។ សេចក្តីរាយការណ៍ម្សិលមិញបានបង្ហាញថាក្រោយមានការផ្ទុះ នៅ ក្នុង មណ្ឌលបន្សាបគ្រឿងញៀននោះមក អ្នកដទៃទៀតដែលបារម្ភនឹងការឆ្លង បាននាំគ្នាចង់រត់ចេញពីមណ្ឌល

បន្សាបគ្រឿងញៀននោះប៉ុន្តែក្រោយការពន្យល់ពីមន្ត្រីដឹកនាំខេត្តភ្លាមៗនោះមក ក្រុមអ្នកបំរុងចង់រត់ចេញនោះ បានរក្សាភាពស្ងៀមស្ងាត់វិញ។ អភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រី បានប្រាប់អប្សរាណិតថ្ងៃនេះថា ស្ថានភាពក្នុងមណ្ឌលកែប្រែ គ្រឿងញៀនឈ្មោះ «ជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ»បានឈានដល់ភាព រៀបរយវិញហើយ ។

នៅថ្ងៃនេះផងដែរ ក្នុងការរកឃើញអ្នកឆ្លងថ្មីចំនួន៣១៤នាក់នោះ, ការឆ្លងនៅក្នុងសហគមន៍មានចំនួន២១១នាក់ និងការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១០៣នាក់ ។

ការឆ្លង៣១៤នាក់នៅថ្ងៃនេះ បាន កើតលើពលរដ្ឋនៅក្នុងស្រុកម៉ាឡៃ, ស្រុកអូជ្រៅ, ក្រុងប៉ោយប៉ែត, ស្រុកស្វាយចេក, ស្រុកមង្គលបុរី, ក្រុងសិរី សោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក និងពលរដ្ឋមកពីខេត្តផ្សេង រួមមានខេត្តតា កែវ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យ ជាសះស្បើយចំនួន ៥៣នាក់ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner