ខេត្តសៀមរាប ឆ្លងថ្មី៨៧នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៧នាក់ ដែលជាតូលេខឆ្លងថយចុះ១០នាក់បើប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៤៣នាក់, ស្រុកពួក ៣២នាក់, ស្រុកក្រឡាញ់១១នាក់ និងស្រុកបន្ទាយស្រីម្នាក់។ 

រដ្ឋបាលខេត្តសៀមរាបនៅបានបញ្ជាក់ដែលថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ, ខេត្តបានព្យាបាលជាសះស្បើយអ្នកឆ្លង បានចំនួន១៩៩នាក់ផងដែរ។   ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់៤៧៩នាក់, ព្យាបាលជាសះ ស្បើយសរុបចំនួន ៥ពាន់១៣នាក់និងចំនួនមនុស្សស្លាប់មាន៧៥នាក់ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner