ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧២នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៤នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើប រកឃើញឆ្លងថ្មីទាំងនោះ ជាករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ១៧នាក់, ឆ្លងលើពលករដែលទើបត្រឡប់មក ពីប្រទេសថៃចំនួន ៥៣នាក់ និងឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក មានចំនួន ២នាក់ ។ ការឆ្លងក្នងសហ គមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោងចំនួន១៤នាក់ និងនៅក្នុងស្រុក ត្រពាំងប្រាសាទចំនួន៣នាក់ ។

ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ៩១៨នាក់ , ជាសះស្បើយមានចំនួន ២ពាន់ ៣៧៩នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner