ខេត្តកំពង់ធំ ឆ្លងថ្មី៤៤នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៩នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង នោះគឺជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន ៧នាក់, ស្រុកកំពង់ស្វាយ ១១នាក់, ស្រុកស្ទោង ៤នាក់, ស្រុកប្រា សាទសំបូរ ២នាក់, ស្រុកសន្ទុក ៦នាក់, ស្រុកបារាយណ៍ ៥នាក់, ស្រុកតាំងគោក ២នាក់ និងឆ្លងលើពលរដ្ឋជាអ្នក ដំណើរមកពីខេត្តផ្សេងរួមមានខេត្ត កំពង់ចាម ៤នាក់, ខេត្តត្បួងឃ្មុំ ២នាក់ និងខេត្តស្វាយរៀងម្នាក់ ។

ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៩៩៦នាក់ អ្នកជាសះស្បើយមាន ចំនួន ២ពាន់ ៥៥នាក់ និងមានអ្នកស្លាប់ចំនួន ៨៩នាក់ ជាដដែល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner