ខេត្តបាត់ដំបង ឆ្លងថ្មី៩៤នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៤នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការកើនឡើងចំនួន ៣៣នាក់ បើប្រៀបធៀប នឹងម្សិលមិញ ។

យោងតាមរដ្ឋបាលេខ ការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៩២នាក់ និង ២នាក់ ដទៃទៀត បានឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញ ទាំងនោះ ជាពលរដ្ឋរស់នៅក្នុងស្រុកថ្មគោល ៩នាក់, ក្រុងបាត់ដំបង ៧នាក់, ស្រុកសង្កែ ៦នាក់, ស្រុកបាណន់ ៨នាក់, ស្រុកបវេល ម្នាក់, ស្រុកភ្នំព្រឹក ៦នាក់, ស្រុកកំរៀង ២៤នាក់, ស្រុករតនមណ្ឌល ៣នាក់, ស្រុកឯកភ្នំ ២៣ នាក់, ស្រុកមោងឬស្សី ២នាក់, ស្រុកសំពៅលូន ម្នាក់ ស្រុកបវេល ម្នាក់ , និងពលរដ្ឋមកពីខេត្តផ្សេង រួមមាន ខេត្ត កំពង់ស្ពឺម្នាក់, ខេត្តពោធិ៍សាត់ ម្នាក់ និងខេត្តបន្ទាយមានជ័យ ម្នាក់ ។

ចំនែកអ្នកស្លាប់ថ្មី២នាក់ ទៀតនោះវិញ គឺជាស្រ្តីអាយុ ៧៣ឆ្នាំ និង៦១ឆ្នាំ នៃស្រុកភ្នំព្រឹក ។ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ៥ពាន់ ១០នាក់, ជាសះស្បើយ មានចំនួន ៣ពាន់ ៨៤៨នាក់ និងអ្នកស្លាប់បានកើនដល់ ៦៣នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner