ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣១នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣១នាក់និងស្លាប់ម្នាក់នៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត បានកើតលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងចំនួន២នាក់, កំពង់ត្រឡាចម្នាក់, កំពង់លែង៣នាក់, ជលគីរី៦នាក់, ស្រុក ទឹកផុស២នាក់, ស្រុកបរិបូរណ៍ម្នាក់, និងស្រុករលាប្អៀរ១៦នាក់។ ចំណែកអ្នកស្លាប់ម្នាក់គឺជាបុរសអាយុ៤១ឆ្នាំ នៃស្រុកកំពង់លែង។ ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩សរុប២ពាន់៥៣៦នាក់, ព្យាបាលជាសះ ស្បើយចំនួន២ពាន់៣៩នាក់និងចំនួនមនុស្សស្លាប់បានកើនដល់៦៦នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner