ខេត្តកំពង់ចាម ឆ្លងថ្មី២៦នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៦នាក់ដែលជាតួលេខឆ្លងកើនឡើង៣នាក់ប្រៀប ធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង២៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកកំពង់សៀមម្នាក់, ស្រុកកោះសូទិន៤នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកបាធាយម្នាក់,ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់៤នាក់, ស្រុកស្រីសន្ធរម្នាក់, ទៅពីរាជធានីភ្នំពេញ២នាក់ និងមកពីខេត្តត្បូងឃ្មុំ២នាក់។ 

រដ្ឋបាល ខេត្តក៏បានជូនដំណឹងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អ្នកឆ្លងកូវីដ១៩ចំនួន១៤នាក់ត្រូវបានព្យាបាល ជាសះស្បើយផងដែរ។  ខេត្តកំពង់ចាមគិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់ ៧០៨ករណី ក្នុងនោះករណីបំប្លែងថ្មីDeltaមានចំនួន១៦ករណី, បានជាសះស្បើយចំនួន៣ពាន់៩៩៤នាក់ និង មានអ្នកស្លាប់ ចំនួន១១២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner