ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះជាងម្សិលមិញចំនួន១៤នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីក្នុង ខេត្តត្បូងឃ្មុំនៅថ្ងៃនេះ  បានកើតឡើងលើពលរដ្ឋនៅក្នុងស្រុកពញាក្រែក ៨នាក់,ស្រុកតំបែរ២នាក់,ស្រុកត្បូងឃ្មុំ ៨នាក់ និងស្រុកមេមត់ម្នាក់។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ មានការឆ្លងសរុប ចំនួន២ ពាន់៨២៤នាក់, ជាសះស្បើយ ចំនួន២ពាន់១៣៤នាក់និងចំនួនអ្នកស្លាប់៣៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner