ខេត្តព្រៃវែង ឆ្លងថ្មី៤៨នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៨នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៦នាក់និងតួលេខស្លាប់ថយចុះ២នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋ បាលខេត្ត, ការឆ្លងថ្មីទាំង៤៨នាក់ថ្ងៃនេះ រួមមាននៅស្រុកស្វាយអន្ទរ១៨នាក់, ស្រុកពាមរក៍៦នាក់, ស្រុកកំពង់ ត្របែក៦នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកពាមជរ២នាក់, ស្រុកមេសាង២នាក់, ស្រុក ពារាំង២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកបាភ្នំម្នាក់, ស្រុកកំចាយមារម្នាក់, ស្រុកកញ្ជ្រៀចម្នាក់ និង ឆ្លង លើមនុស្សមកពីរាជធានីភ្នំពេញម្នាក់។

ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រីអាយុ៥៦ឆ្នាំនៃស្រុកព្រះស្ដេច និងបុរសអាយុ៣០ឆ្នាំនៃស្រុកពារាំង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៣៨៧នាក់ ក្នុងនោះបាន ជាសះស្បើយចំនួន៤ពាន់៧០៨នាក់, ចំណែកមនុស្សស្លាប់បានកើនដល់១០២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner